ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យជំនះលើការដែលច្បាប់ពិបាកអនុវត្តក្នុងស្ថានភាពជាក់ស្តែង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិនា នៅទីក្រុងហាណូយ សន្និសីទសមាជិកសភាទទួលបន្ទុកសកម្មភាពជំនាញ បានពិភាក្សាអំពីគម្រោងច្បាប់មួយចំនួនដែលត្រូវដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ តាមទម្រង់ផ្ទាល់និងតាមអនឡាញ។ 
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យជំនះលើការដែលច្បាប់ពិបាកអនុវត្តក្នុងស្ថានភាពជាក់ស្តែង - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

អញ្ជើញចូលរួមសន្និសីទនេះមានអគ្គលេខាបក្ស លោក Nguyen Phu Trong។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ធ្វើជាប្រធានសន្និសីទ។ អង្គសន្និសីទបានពិភាក្សានិងផ្តល់យោបល់លើគម្រោងចំនួន៤ គឺ៖ ច្បាប់វិសោធនកម្មនិងបន្ថែមមាត្រាមួយចំនួន នៃច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា; ច្បាប់ស្តីពីការប្រឡងប្រណាំង កោតសរសើរ (វិសោ ធនកម្ម); ច្បាប់ស្តីពីវិស័យភាពយន្ត (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីអាជីវកម្មធានារ៉ាប់រង (ធ្វើវិសោធនកម្ម)។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា គណៈប្រតិភូពិភាក្សាឱ្យបានច្បាស់លាស់ ដើម្បីបញ្ចេញមតិ វិភាគយ៉ាងស៊ីជម្រៅនិងវិជ្ជមានលើបញ្ហានៃសេចក្តីព្រាងច្បាប់ ក៏ដូចជាបញ្ហាបានកើតឡើងក្នុងស្ថានភាពជាក់ស្តែង។ ការត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ននូវសេចក្តីព្រាងច្បាប់មុននឹងបញ្ជូនទៅរដ្ឋសភាអនុម័ត គឺដើម្បីធានាបាននូវគុណភាពខ្ពស់បំផុតសម្រាប់គម្រោងច្បាប់ ទន្ទឹមជាមួយគ្នានោះ  អាចសន្សំសំចៃពេលវេលាអតិបរមាសម្រាប់កិច្ចប្រជុំផ្លូវការនៃសម័យប្រជុំរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ