ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់អំណោយបុណ្យតេត​ជូន​គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងជនជាតិភាគតិចនៅខេត្ត An Giang

(VOVWORLD) - នាព្រឹកថ្ងៃទី១១ ខែមករា នៅទីក្រុង Chau Doc ខេត្ត An Giang ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយចំនួន ២០០កញ្ចប់ ជូនដល់គ្រួសារគោលនយោបាយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត គ្រួសារក្រីក្រ បងប្អូនជនជាតិភាគតិច ពលករមានស្ថានភាពលំបាក និងកុមារ ៦នាក់ ដែលជាកូនធម៌របស់ប៉ុស្ត៍យោធាការពារព្រំដែនក្នុងខេត្ត។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ប្រគល់អំណោយបុណ្យតេត​ជូន​គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងជនជាតិភាគតិចនៅខេត្ត An Giang - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជនជាតិភាគតិច និងពលករមានស្ថានភាពលំបាកនៅខេត្ត An Giang។ (រូបថត៖ Duy Linh)

នៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យថ្នាក់ដឹកនាំមូលដ្ឋានបន្តផ្តោតការយកចិត្តទុកដាក់ ថែទាំបុណ្យតេតសម្រាប់ប្រជាជន “មិនឱ្យនរណាម្នាក់គ្មានបុណ្យតេត មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយ តាមប្រពៃណីស្រឡាញ់គ្នាទៅវិញទៅមក ស្លឹកឈើល្អការពារស្លឹកឈើរហែករបស់ប្រជាជាតិ”។ ឈានចូលឆ្នាំ ២០២៣ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យអាជ្ញាធរនិងប្រជាជនខេត្ត An Giang បន្តរក្សាការអភិវឌ្ឍលើវិស័យកសិកម្ម កសិករ និងជនបទ ដែលក្នុងនោះត្រូវបន្តផ្តោតសំខាន់លើការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣ រួមមានការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កសាងជនបទថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។ ថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មតាមព្រំដែន បង្កើតការងារធ្វើសម្រាប់ប្រជាជន; អនុវត្តកិច្ចការជនជាតិ សាសនា ឲ្យបានល្អ ខិតខំប្រឹងប្រែងនាំខេត្ត An Giang ក្លាយជាខេត្តដ៏ល្អប្រសើរ នៅតំបន់ដីសណ្តទន្លេ Cuu Long។ មុននោះ នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញទៅអុជធូបនៅមណ្ឌលអនុស្សាវរីយ៍លោកប្រធាន Ton Duc Thang នៅឃុំ My Hoa Hung ទីក្រុង Long Xuyen ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ