ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជាអធិបតីសន្និសីទអនុវត្តន៍កម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំសន្និសីទទូទាំងប្រទេស ដើម្បីអនុវត្តកម្មវិធីឃ្លាំមើលឆ្នាំ ២០២៤។
សន្និសីទនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា និងតភ្ជាប់តាមបណ្តាញអ៊ីនធឺណែតជាមួយទីតាំងចំនួន ៦២កន្លែងនៅតាមខេត្តក្រុងចំនួន ៦២ ចំណុះមជ្ឈិម។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានធ្វើជាអធិបតីសន្និសីទ។ រូបថត៖ Doan Tan/TTXVN |
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជាធិបតីនៃសន្និសីទនេះ។ នៅក្នុងសន្និសីទ ក្រៅពីការវាយតម្លៃលទ្ធផលដែលទទួលបាន បទពិសោធន៍ល្អក្នុងការឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទីភ្នាក់ងារនានារបស់រដ្ឋសភា គណៈប្រតិភូរដ្ឋសភា និងសមាជិកសភាឆ្នាំ ២០២៣ ក៏ត្រូវបញ្ជាក់ពីចំណុចខ្វះខាត ការលំបាក ឧបសគ្គ និងមូលហេតុនានា ក្នុងសកម្មភាពឃ្លាំមើល។ គណៈប្រតិភូក៏បានផ្លាស់ប្តូរ និងឯកភាពគ្នាលើការយល់ដឹង ខ្លឹមសារ ការសម្របសម្រួលគ្នា និងវិធានការដើម្បីរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅឆ្នាំខាងមុខ រួមចំណែកនាំគោលនយោបាយនិងច្បាប់ឈានចូលជីវភាពរស់នៅ ធានានូវប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននិងម្ចាស់ឆ្នោតទូទាំងប្រទេស៕