ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅ ខេត្ត Yen Bai

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែមករា ក្នុងឱកាសនិទាឃរដូវ ឆ្នាំរោងឆស័ក ២០២៤  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងកម្មករនៅខេត្ត Yen Bai។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅ ខេត្ត Yen Bai - ảnh 1លោកប្រធានរដ្ឋសភា  Vuong Dinh Hue ជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ និងកម្មករនៅខេត្ត Yen Bai។ (រូបថត៖ VOV)

នៅក្នុងជំនួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរបុណ្យតេតដល់បងប្អូនប្រជាជននៅឃុំនានាក្នុងស្រុក Tran Yen និងកម្មកររោងចក្រកាត់ដេរឧស្សាហកម្ម - ក្រុមហ៊ុនចំកាត់អន្តរជាតិ Vina KNF ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានផ្ញើជូនបងប្អូនជនជាតិភាគតិច កម្មករ និងពលករខេត្ត Yen Bai នូវសារជូនពរឆ្នាំថ្មីដ៏កក់ក្តៅ។ ដោយសង្កត់ធ្ងន់ទៅលើគោលដៅនៃគោលនយោបាយទាំងអស់គឺជាជីវភាពរស់នៅដ៏សម្បូររុងរឿងរបស់ប្រជាជន ប្រធានរដ្ឋសភាបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលជីវភាពរស់នៅរបស់ប្រជាជននៅទីនេះមានការផ្លាស់ប្តូរយ៉ាងវិជ្ជមាន ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីត្រូវបានលើកកម្ពស់។ នាពេលខាងមុខ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា៖  “ យើងខ្ញុំសង្ឃឹមថា រដ្ឋបាលខេត្តនឹងបន្តបំពេញល្អការងារសុខុមាលភាពសង្គម យកចិត្តទុកដាក់ដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ បងប្អូនកម្មករ កម្មការិនី មានស្ថានភាពលំបាក។ បន្តការងារកាត់បន្ថយភាពក្រីក្រ កុំឲ្យមានភាពក្រីក្រឡើងវិញ បង្កលក្ខណៈល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា គ្រួសារគ្រប់គ្នាមាននិទាឃរដូវថ្មី ទទួលអំណរបុណ្យតេតប្រពៃណីដ៏កក់ក្តៅ និងសប្បាយរីករាយ មានសុខភាពល្អ សុវត្ថិភាព “មិនទុកឱ្យនរណាម្នាក់នៅពីក្រោយ” មិនទុកឲ្យនរណាម្នាក់គ្មានបុណ្យតេត”។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានប្រគល់អំណោយចំនួន ១៦០កញ្ចប់ ជូនដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ កម្មករកម្មការិនីជួបការលំបាកក្នុងឃុំចំនួន ៥ នៃស្រុក Tran Yen ខេត្ត Yen Bai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ