ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញ ជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
(VOVWORLD) - នាថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ដោយបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការជាច្រើន។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន (រូបថត៖ VOV) |
ប្រធានរដ្ឋសភាទាំងពីររូបបានបានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែងដោយសង្កេតឃើញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ ហើយដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន មកកាន់ប្រទេសវៀតណាមលើកនេះ គឺជាសកម្មភាពនយោបាយបរទេសដ៏សំខាន់រវាងរដ្ឋសភានៃប្រទេសទាំងពីរ ក្នុងឱកាសដែលប្រទេសទាំងពីរបានកំពុងអបអរសាទរខួប ៥៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២ ។
ប្រធានរដ្ឋសភាទាំងពីររូប បានភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលរដ្ឋសភាទាំងពីរ បានឯកភាពគ្នាកន្លងមកឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងពិនិត្យលទ្ធភាពបន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលមានស្រាប់ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុន ទៅនឹងការវិវត្តន៍នៃស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន |
ប្រធានរដ្ឋសភាទាំងពីររូបបានចែករំលែកទស្សនៈថា ចាំបាច់ត្រូវបន្តលើកកំពស់តួនាទីនីតិបញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី; ត្រួតពិនិត្យ និងជំរុញក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាស ដើម្បីអនុវត្តន៍យ៉ាងសកម្ម និងមានប្រសិទ្ធភាព នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; បង្កើនការផ្លាស់ប្តូរព័ត៌មាន និងការចែករំលែកបទពិសោធន៍ក្នុងការរៀបចំ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃរដ្ឋសភា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានឯកភាពថា ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនួយទាំងពីរ គឺ លេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។ ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីបន្តផ្តល់ការបណ្តុះបណ្តាលកម្រិតខ្ពស់ និងឯកទេសផ្នែកព័ត៌មានវិទ្យា និងការបកប្រែនៅប្រទេសវៀតណាមសម្រាប់បុគ្គលិកនៃលេខាធិការដ្ឋានរដ្ឋសភា កម្ពុជា ផងដែរ៕