ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង។
(VOV) /  
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជួបសម្ដែងការគួសមប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye (vov.vn) |
VOV-នារសៀលថ្ងៃទី២២កក្កដានៅរដ្ឋធានី Seul កូរ៉េខាងត្បូង ប្រធានរដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung បានជួបចរចារជាមួយប្រធានរដ្ឋសភាកូរ៉េ
ខាងត្បូងលោក Kang Chang Hee។ ភាគីទាំងពីរបានអះអាងការខំប្រឹងប្រែងជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកំពស់ថ្មី
ឆ្លើយតបនឹងការអភិវឌ្ឍន៍សន្តិភាពនិងស្ថិរភាព ក៏ដូចជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរខំប្រឹងប្រែងនាំតំលៃពាណិជ្ជកម្មទ្វេភាគីទទួលបានប្រមាណ៣ម៉ឺនលានដុល្លារអាមេរិកនាឆ្នាំ២០១៥ បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសនីមួយៗ។ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានអះអាងថារដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយរដ្ឋសភាកូរ៉េខាងត្បូងក្នុងការជំរុញនិងឃ្លាំមើលការអនុវត្ត
កិច្ចព្រមព្រៀងនានារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ សំដៅនាំមកនូវប្រសិទ្ធភាពសំរាប់ភាគីទាំងពីរ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរថា៖
“ខ្ញុំនិងលោក Kang Chang Hee មានកិត្តិយសចាប់ផ្ដើមឲ្យឆ្នាំដើមដំបូងនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល២០ឆ្នាំខាងមុខ។ កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-វៀតណាមនឹងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កូរ៉េខាងត្បូងអភិវឌ្ឍន៍លើគ្រប់វិស័យ សក្តិសមនឹងកំរិតដៃគូយុទ្ធសាស្ត្រ។ យើងរួមគ្នាជំរុញអភិវឌ្ឍន៍លើគ្រប់វិស័យដោយទ្រង់ទ្រាយធំជាង កំរិតគុណភាពល្អជាងជ្រាលជ្រៅជាងក្នុងរយៈពេលខាងមុខ។ ទន្ទឹមនឹងនោះ យើងរួមគ្នាគាំទ្រគ្នាមិនត្រឹមតែលើឆាកពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក្នុងការសន្ទនាការទូតនិងលើឆាកអន្តរជាតិទៀត
ផង។”
ក្រោយពិធីចរចារប្រធានរដ្ឋសភាទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាកូរ៉េខាងត្បូង ធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ធកាល័យរដ្ឋសភាវៀតណាមនិងលេខាធិការដ្ឋានរដ្ឋសភាកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងជាមូលដ្ឋានកត្តិយុតសំខាន់ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ។
នាព្រឹកថ្ងៃទី២៣កក្កដា ប្រធានរដ្ឋសភា Nguyen Sinh Hung និងគណៈប្រតិភូ
ជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទស្សនាសម្ព័ន្ធក្រុមហ៊ុន Kumho Asiana និង
ទទួលជួបសន្ទនាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Lotte ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុង
ចំណោមសម្ព័ន្ធក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង ក្នុងវិស័យអាកាសចរណ៍
សំណង់បច្ចេកវិទ្យាព័ត៌មាននិងសេវាកម្ម។ ប្រធានរដ្ឋសភាមានបំណង់សម្ព័ន្ធ
ក្រុមហ៊ុន Kumho Asiana និង Lotte បន្តបើកទូលាយវិនិយោគនៅវៀតណាមលើ
គ្រប់វិស័យ ទន្ទឹមនឹងនោះសកម្មយកចិត្តទុកដាក់បណ្ដុះបណ្ដាលធនធានមនុស្សផ្ទេរប្រគល់បច្ចេកវិទ្យាសំរាប់ដៃគូវៀតណាម។ ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung បានអះអាងថា រដ្ឋសភាវៀតណាមនឹងរួមជាមួយរដ្ឋាភិបាល
វៀតណាម បន្តខំប្រឹងប្រែងបង្កើតបរិយាកាសអាជីវកម្មងាយស្រួល សំរាប់
អង្គភាពអាជីវកម្មកូរ៉េខាងត្បូងក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Kumho Asiana និង
Lotte ធ្វើសកម្មភាពនៅវៀតណាម។
តាមកម្មវិធី នារសៀលថ្ងៃទី២៣កក្កដា ប្រធានរដ្ឋសភាវៀតណាមលោក
Nguyen Sinh Hung នឹងមកជួបសម្ដែងការគួសមប្រធានាធិបតីកូរ៉េខាងត្បូងលោក
ស្រី Park Geun Hye៕
-VOV