ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមួយព្រិទ្ធសភាមេកស៊ីកលោក Jose Gonzalez Morfin
ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ប្រធាន
ព្រិទ្ធសភាមេកស៊ីក លោក Jose Gonzalez Morfin បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីយប់ថ្ងៃទី១១មករា។ បន្ទាប់ពិធី ទទួលនាព្រឹកថ្ងៃទី ១២ មករា ប្រធានរដ្ឋសភា Nguyen Sinh Hung បានជួបចរចារ ជាមួយ ព្រិទ្ធសភាមេកស៊ីក។ លោក Nguyen Sinh Hung អះអាងថា៖ វៀតណាមមានគោលបំណង
បើកទូលាយ ទំនាក់ទំនងសហប្រតិបត្តិការជាមួយមេកស៊ីក ជាពិសេសលើ វិស័យវិនិយោគ
និងសេដ្ឋកិច្ច។ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់សំរាប់ មេកស៊ីកបើក
ទូលាយកិច្ចសហប្រតិបត្តិការ ជាមួយតំបន់អាសាន ក៏ដូចជា មេកស៊ីក ធ្វើជាស្ពានតភ្ជាប់
សំរាប់វៀតណាមបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ទ្វីបអាមេរិកឡា
ទីន។ ប្រធានព្រិទ្ធសភាមេកស៊ីក Morfin វាយតំលៃខ្ពស់ចំពោះ ការអភិវឌ្ឃន៍សេដ្ឋកិច្ចសង្គម
ដែលវៀតណាមទទួលបាន ជាពិសេសក្នុងឆ្នាំ២០១១។ ប្រធានព្រិទ្ធសភាមេកស៊ីកបាន
ឯកភាពជាមួយប្រធានរដ្ឋសភាវៀតណាម អំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន្ធ
នីតិបញ្ញត្តិទាំង២ និងភាពចាំបាច់ក្នុងការចុះហត្ថលេខាលើមាន ការព្រមព្រៀងសហប្រតិ
បត្តិការ រវាងរដ្ឋសភារទាំងពីរ ក៏ដូចជា ការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាល រវាង
ប្រទេសទាំងពីរ ដើម្បីបង្កើតមូលដ្ឋានគតិយុត្តិនិងលក្ខណៈចាំបាច់សំរាប់កិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យ ឲ្យខ្លាំងក្លាថែមទៀ៕