ប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតស្រុក Vinh Thanh ទីក្រុង Can Tho
(VOVWORLD) - នាព្រឹកថ្ងៃទី២៨មិថុនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុង Can Tho បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Thanh Tien ស្រុក Vinh Thanh ទីក្រុង Can Tho
ប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោត ទីក្រុង Can Tho |
នាព្រឹកថ្ងៃទី២៨មិថុនា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុង Can Tho បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Thanh Tien ស្រុក Vinh Thanh ទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម)។នៅក្នុងជំនួប អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះសកម្មភាពផ្លាស់ប្តូរថ្មីជាក់ស្ដែងរបស់បណ្ដាសមាជិកសភា នៅក្នុងសម័យប្រជុំលើកទិ៣ រដ្ឋសភាវៀតណាម នីតិកាលទី១៤។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យអ្នកបោះឆ្នោតសង្កាត់ Cai Khe ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho៕