លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កសាងខេត្ត Dong Nai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនិងនគរធំទំនើបរបស់ប្រទេសទាំងមូល
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុង Bien Hoa ខេត្ត Dong Nai នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Dong Nai ដើម្បីវាយតម្លៃពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើភូមិសាស្ត្រខេត្តក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យខេត្ត Dong Nai ខិតខំប្រឹងប្រែងក្លាយទៅជាមូលដ្ឋានដែលមានសេដ្ឋកិច្ចរីកចម្រើនឈានមុខ គេក្នុងប្រទេស; មានអត្រាកំណើនខ្ពស់ និងស្ថិតក្នុងក្រុមមូលដ្ឋានមានចំណូលខ្ពស់ បំផុតក្នុងប្រទេស។
“ខ្ញុំសង្ឃឹមថា ជាមួយនឹងទីតាំងនិងតួនាទីយុទ្ធសាស្ត្ររបស់ខេត្ត Dong Nai ដែល ជាមជ្ឈមណ្ឌលតភ្ជាប់នៃតំបន់ណាមបូខាងកើត ឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងនគរធំទំនើបរបស់ប្រទេសជាតិទាំងមូល; មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមកាល កម្ម ឆ្លាតវៃ និងទំនើប; ជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទេសចរណ៍ និងសេវាកម្ម ដោយផ្សារភ្ជាប់នឹងតំបន់នគរលំដាប់ពិភពលោក។ ជាមួយនឹងសន្ទុះអភិវឌ្ឍន៍ក្នុងប៉ុន្មាន ឆ្នាំកន្លងមក រួមជាមួយសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តទាំងមូល នាពេលខាងមុខ Dong Nai នឹងបន្តផ្លាស់ប្ដូរថ្មីការ ត្រិះរិះ ចក្ខុវិស័យ ខិតខំប្រឹងប្រែង និងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាដើម្បីបង្កើតកម្លាំង ចលករថ្មី ឆាប់រហ័ស បៃតង ខ្លាំងក្លានិងសន្ទុះផ្លោះសម្រាប់ការអភិវឌ្ឍ ដំបូងបង្អស់គឺ សម្រេចប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Dong Nai ដំណាក់កាល ២០២១-២០២៥”៕