ប្រធានរដ្ឋសភាវៀតណាមជួបពិភាក្សាការងារជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាវៀតណាម

(VOVWORLD) -នាថ្ងៃទី១៧ ខែឧសភា នៅរដ្ឋធានីហាណូយ បណ្ឌិតសភាវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាម បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍នៃទិវាវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ខួបលើកទី ៤៣ នៃទិវាបង្កើតបណ្ឌិតសភាវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា វៀតណាម។
ប្រធានរដ្ឋសភាវៀតណាមជួបពិភាក្សាការងារជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាវៀតណាម  - ảnh 1 ប្រធានរដ្ឋសភាវៀតណាមជួបពិភាក្សាការងារជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាវៀតណាម 

ថ្លែងមតិក្នុងពិធីរំលឹកអនុស្សាវរីយ៍នេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា បណ្ឌិតសភាគប្បីផ្តោតសំខាន់លើប្រភពកម្លាំងដើម្បីធ្វើការ វិនិយោគនិងអភិវឌ្ឍនូវទិសដៅវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់ៗជាមុខព្រួញ ដែលមាន អត្ថន័យជាក់ស្តែងចំពោះបុព្វហេតុឧស្សហូបនីយកម្ម ទំនើបនីយកម្មប្រទេសជាតិ ជាពិសេសក្នុងបរិបទបដិវត្តន៍៤.០ នៅសកលលោក៖

“ ឥឡូវនេះ បញ្ហារបស់យើងគឺត្រូវតែស្វែងមានទីផ្សា និងមានគោលនយោបាយ របស់រដ្ឋ ដើម្បីធ្វើយ៉ាងណាផលិតផលដែលបានសិក្សាស្រាវជ្រាវអាច អនុវត្តចូលក្នុងជីវភាពរស់នៅ និងបម្រើឲ្យប្រជាជនទាំងសុខភាពទាំងផលិតកម្ម ផងដែរ។ ឧទាហរណ៍ ដើម្បីធ្វើការត្រួតពិនិត្យបរិស្ថាន យើងអាចផលិតបាន ជាមិនខាន ប៉ុន្តែ បញ្ហាសំខាន់គឺផ្តោតលើគុណភាពរបស់យើង ដោយធានាបាន នូវតម្រូវការដែលបានទាមទាររបស់អង្គភាពប្រើប្រាស់ដែរឬទេ។ ចំពោះបញ្ហាទាំងនេះ រដ្ឋសភា និងរដ្ឋាភិបាលគួរតែស្តាប់យោបល់ពីអ្នកវិទ្យាសាស្ត្រ និង សំណើររបស់បណ្ឌិតសភា ដើម្បីផ្លាស់ប្តូរអំពីគោលនយោបាយ និង សុក្រិត្យបែបបទច្បាប់ ក៏ដូចជា មានការដឹកនាំយ៉ាងដិតដល់ចំពោះការសិក្សាស្រាវជ្រាវ ក្នុងការអនុវត្តវិទ្យាសាស្ត្ររបស់វៀតណាមដែរ“ ។

លោកស្រី Nguyen Thi Kim Ngan ក៏ក្រើនរំលឹកបណ្ឌិតសភាវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាតិនិងអន្តរជាតិ ជាពិសេស ផ្កោតសំខាន់លើកិច្ចសហប្រតិបត្តិ ការនានានិងធ្វើសមាហរណកម្មអន្តរជាតិស្តីពីវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ