ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយនាយិកា WB ប្រចាំនៅវៀតណាម

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយនាយិកា WB ប្រចាំនៅវៀតណាម - ảnh 1
ធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria Kwakqua

(VOV)_នារសៀលថ្ងៃទី២៤ សីហា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជា
មួយនាយិកា​ធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria Kwakqua
 ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន​វាយតំលៃខ្ពស់ចំពោះ
ការជួយឧបត្ថម្ភពីធនាគារពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ក្នុងការពិ
គ្រោះយោបល់គោលនយោបាយ ជួយឧបត្ថម្ភបច្ចេកទេស ហិរញ្ញវត្ថុ រួមចំណែក
យ៉ាងសកម្មជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ និងផ្លាស់ប្តូរ
ថ្មីនៅវៀតណាម។ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung មានគោលបំណងថា៖
 នាពេលខាងមុខនេះ ភាគីទាងពីរនឹងបង្កើនថែមទៀតការផ្លាស់ប្តូរខ្លឹមសារអំពីកម្ម
វិធីផ្លាស់ប្តូរថ្មី កែទម្រង់នៅវៀតណាម តួនាទីរបស់រដ្ឋសភា និងបញ្ហាបំណុលសា
ធារណះ ។ រីឯលោកស្រី ​ Victoria Kwakqua ថា៖ ​លោកស្រី​និងធនាគារពិភពលោក
 នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការដោះស្រាយបញ្ហា​បំណុលសាធារណះ ចែក
រំលែកបទពិសោធន៍ក្នុងការកសាងឯកសារខាងគតិយុត្តិ ដែលទាក់ទិនដល់គោលនយោបាយ សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ