ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូត
(VOV)_នារសៀលថ្ងៃទី៨មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី លោក
Konstantin Vasilievich Vnukov ឯកអគ្គរដ្ឋទុតជប៉ុន លោក Fukada Hiroshi និង
ឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lopez Diaz។
នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Konstantin Vasilievich
Vnukov ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសម្ដែងគោលបំណង
ថា៖ ប្រទេសទាំងពីរបន្តជំរុញទំនាក់ទំនងលើគ្រប់វិស័យ។
|
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyễn Thị Kim Ngân បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Konstantin Vasilievich Vnukov
|
នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុនលោក Fukada Hiroshi ប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យជប៉ុនជួយវៀតណាមប្រឆាំងនឹងការ
ជាតិប្រៃជ្រៀបចូលនៅតំបន់ដីសណ្ដទន្លេ Cuu Long និងគ្រោះរាំងស្ងួតនៅតំបន់
Tay Nguyen។ឯកអគ្គរដ្ឋទូតលោក Fukada Hiroshi បានអះអាងថា ជប៉ុននឹងបន្តផ្ដល់
ប្រភពទុន ODA សំរាប់វៀតណាម ហើយជួយវៀតណាមទប់ទល់នឹងបម្រែបម្រួល
អាកាសធាតុ។
នៅជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា ប្រធានរដ្ឋសភាលោកស្រី Nguyen
Thi Kim Ngan បានអបអរសាទររាល់សមិទ្ធិដ៏ធំធេងរបស់ប្រជាជនគុយបាដែល
ទទួលបានក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកិច្ចការបរទេសនាពេលកន្លង
ទៅ។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Herminio Lopez Diaz អះអាងថា នឹងធ្វើអស់ពី
កម្លាំងកាយចិត្តដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសទាំងពីរ៕