ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត
|
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត |
(VOV)_នាថ្ងៃទី៦មេសា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan រួមជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាម បានអញ្ជើញទៅដល់ទីក្រុងStockholm ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ
ស៊ុយអែត តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាស៊ុយអែត លោក Urban Ahlin។
នាថ្ងៃដដែល ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បាន
ប្រព្រឹត្តទៅដ៏មហោឡារឹក នៅអគាររដ្ឋសភាស៊ុយអែត។ បន្ទាប់នោះ ភាគីទាំងពីរ
បានដំណើការចរចារ។
នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពវាយតំលៃខ្ពស់ទំនាក់ទំនងសហប្រតិ
បត្តិការប្រពៃណីយូរអង្វែង រវាងប្រទេសទាំងពីរ។ នាពេលខាងមុខនេះ ភាគីទាំងពីរ
ត្រូវជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគអោយសមស្របជាមួយសក្ដានុភាពរបស់
ប្រទេសទាំងពីរ។ ភាគីទាំងពីរមានគោលបំណងជំរុញថែមទៀតទំនាក់ទំនងរវាងរដ្ឋ
សភានៃប្រទេសទាំងពីរឡើងកំរិតថ្មី។
នាយប់ថ្ងៃដដែល ប្រធានរដ្ឋសភាស៊ុយអែត លោក Urban Ahlin បានអញ្ជើញ
ជាអធិបតីពិធីជប់លៀងជូនចំពោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមផងដែរ៕