ប្រធានរដ្ឋសភាវៀតណាមដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញនៅគុយបា
|
ប្រធានរដ្ឋសភាវៀតណាមដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញនៅគុយបា |
(VOV)_ នាព្រឹកថ្ងៃទី២៩វិច្ឆិកា (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក
ស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដាក់កម្រងផ្កានៅវិមានលោកប្រធានហូជី
មិញ នៅទីក្រុង La Habana ប្រទេសគុយបា។ វិមានលោកប្រធានហូជីមិញជានិមិត្តរូបដ៏
ខ្ពង់ខ្ពស់ នៃចំណងមិត្តភាពពិសេសរវាងប្រជាជាតិទាំងពីរ វៀតណាមនិងគុយបា។ថ្លែង
មតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ប្រជា
ជនវៀតណាមជានិច្ចកាលជឿជាក់ និងលៃទុកសេចក្ដីស្នេហាចំពោះគុយបា។ ទោះបីជា
ពិភពលោកមានបំរ៉ែបំរួលយ៉ាងណាក្តី ប៉ុន្តែ រូបភាពអំពីទឹកដីគុយបា និងអគ្គមគ្គុទេស
Fidel Castro ស្ថិតជានិច្ចក្នុងបេះដូងរបស់ជនវៀតណាមគ្រប់រូប៕