ប្រធានរដ្ឋសភាវៀតណាមទៅកាន់ដូហា អញ្ជើញចូលរួម IPU 140
(VOVWORLD) - ក្រោមប្រធានបទ “បណ្ដាសភាជាមូលដ្ឋានគ្រឹះក្នុងការបង្កើនអប់រំដើម្បីសន្តិ ភាព សន្តិសុខនិងនីតិបញ្ញត្តិ” បទសុន្ទរកថារបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅ IPU 140 នឹងចែករំលែកបទពិសោធន៍និង គោលនយោបាយរបស់វៀតណាមទាក់ទិនដល់ប្រធានបទរួមនៃកិច្ចប្រជុំ ព្រម ទាំងសង្កត់ធ្ងន់ថា វៀតណាមគោរពយន្តការសហប្រតិបតិ្តការពហុភាគី ហើយ ចូលរួមយ៉ាងសកម្មនិងម្ចាស់ការក្នុងវេទិកានានាដែលវៀតណាមជាសមាជិក ផង ដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (នៅកណ្ដាល) អញ្ជើញចូលរួម IPU 138 នៅប្រទេសស្វីស (រូបថត៖ VOV) |
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារនៅអឺរ៉ុប នាថ្ងៃទី៦ ខែមេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃរដ្ឋសភា បានទៅកាន់ទីក្រុង ដូហា ប្រទេស កាតា អញ្ជើញចូលរួម មហាសន្និបាតលើកទី១៤០នៃសហភាពអន្តរសភាពិភពលោក (IPU 140) និងកិច្ច ប្រជុំទាក់ទិននានា។
ក្រោមប្រធានបទ “បណ្ដាសភាជាមូលដ្ឋានគ្រឹះក្នុងការបង្កើនអប់រំដើម្បីសន្តិ ភាព សន្តិសុខនិងនីតិបញ្ញត្តិ” បទសុន្ទរកថារបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan នៅ IPU 140 នឹងចែករំលែកបទពិសោធន៍និង គោលនយោបាយរបស់វៀតណាមទាក់ទិនដល់ប្រធានបទរួមនៃកិច្ចប្រជុំ ព្រម ទាំងសង្កត់ធ្ងន់ថា វៀតណាមគោរពយន្តការសហប្រតិបតិ្តការពហុភាគី ហើយ ចូលរួមយ៉ាងសកម្មនិងម្ចាស់ការក្នុងវេទិកានានាដែលវៀតណាមជាសមាជិក ផង ដែរ។ ក្នុងឱកាសនេះដែរ សមាជិកនានាក្នុងគណៈប្រតិភូវៀតណាមក៏ចូលរួម ពិភាក្សានៅវេទិកាសមាជិកាសភា និងវេទិកាសមាជិកសភាវ័យក្មេង ជាដើម។
នៅខាងក្រៅមហាសន្និបាត លោកស្រី Nguyen Thi Kim Ngan គ្រោងនឹង អញ្ជើញជួបសវនាការទ្វេភាគីជាមួយប្រធាន IPU អគ្គលេខាធិការ IPU ថ្នាក់ដឹកនាំ នៃសភាផ្សេងមួយចំនួន ព្រមទាំងជួបសំណេះសំណាលជាមួយកម្មាភិបាលនៃ ស្ថានទូតវៀតណាមប្រចាំកាតា ទៀតផង៕