ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវនិងកម្ពុជា
(VOVWORLD) - ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្វាគមន៍ ចំពោះគោលជំហរលើកកំពស់យន្តការសហប្រតិបត្តិការថ្នាក់រដ្ឋសភារវាងប្រទេសទាំង បី ហើយចាត់ទុកថា លទ្ធផលនេះមិនត្រឹមតែជួយទំនាក់ទំនងទ្វេភាគីនៃប្រទេស នីមួយៗឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងពង្រឹងថែមទៀតនូវបណ្តាញកិច្ច សហប្រតិបត្តិការសភាទៀតផង។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋ សភាឡាវ លោក Sanya Praseuth និងប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២១ តុលា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋ សភាឡាវ លោក Sanya Praseuth ប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិ បត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភាកម្ពុជា លោក សួស យ៉ារ៉ា ក្នុង ឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្វាគមន៍ ចំពោះគោលជំហរលើកកំពស់យន្តការសហប្រតិបត្តិការថ្នាក់រដ្ឋសភារវាងប្រទេសទាំង បី ហើយចាត់ទុកថា លទ្ធផលនេះមិនត្រឹមតែជួយទំនាក់ទំនងទ្វេភាគីនៃប្រទេស នីមួយៗឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងពង្រឹងថែមទៀតនូវបណ្តាញកិច្ច សហប្រតិបត្តិការសភាទៀតផង; ជាពិសេសលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានា ការពារជាតិ សន្តិសុខ ជំរុញការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាការពង្រឹងយន្តការ សម្របសម្រួលក្នុងក្របខ័ណ្ឌនៃវេទិកាតំបន់ និងអន្តរជាតិផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានបញ្ជាក់ថា រដ្ឋសភា វៀតណាម និងរូបលោកផ្ទាល់ ត្រៀមខ្លួនជាស្រេចបង្កលក្ខខណ្ឌសម្រាប់គណៈកម្មា ធិការកិច្ចការបរទេសនៃប្រទេសទាំង៣ បង្កើនការចែករំលែកបទពិសោធន៍ ដើម្បី បំពេញឲ្យកាន់តែល្អនូវកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសនីមួយៗ រួមចំណែកក្នុង ការអនុវត្តមុខងារ និងភារកិច្ចរបស់រដ្ឋសភា លើការងារនីតិបញ្ញត្តិ ការឃ្លាំមើលកំពូល និងការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ៕