ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានរដ្ឋសភាហ្វាំងឡង់និងជួបសម្តែងការគួរសមប្រធានក្រុមប្រឹក្សាសហភាUAE

ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានរដ្ឋសភាហ្វាំងឡង់និងជួបសម្តែងការគួរសមប្រធានក្រុមប្រឹក្សាសហភាUAE - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគូរសមប្រធានក្រុមប្រឹក្សាជាតិសហភាពនៃបណ្តាប្រ ទេសអេមីរ៉ាតអារ៉ាប់រួម (UAE)លោកស្រី Aman Apdula An Kubaisi

(VOVworld)-ក្នុងកម្មវិធីចូលរួមសន្និសីទកំពូលបណ្តាប្រធានសភាជានារីពិភពលោក លើកទី១១នោះ នារសៀលថ្ងៃទី១២ធ្នូ តាមម៉ោងតំបន់ ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា
ហ្វាំងឡង់ លោកស្រី Maria Lohela។ ថ្លែងមតិក្នុងពិធីនេះ លោកស្រី Nguyen Thi Kim
 Ngan បានចាត់ទុកថា រដ្ឋសភានៃប្រទេសទាំងពីរគប្បីផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់និងបង្កើនការផ្លាស់ប្តូរបទពិសោធន៍លើគ្រប់វិស័យព្រមទាំងធ្វើបច្ចុប្បន្នកម្ម
 អំពីសកម្មភាពរដ្ឋសភានៃប្រទេសនីមួយៗ។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាហ្វាំងឡង់មាន
 បំណងថា ប្រទេសទាំងពីរនឹងជម្រុញថែមទៀតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋ
 កិច្ចក៏ដូចជាជួបប្រាស្រ័យប្រជាជន។​ហ្វាំងឡង់​ក៏មានបំណងថា វៀតណាមនឹងក្លាយ
 ទៅជាដៃគូពាណិជ្ជកម្មសំខាន់ផងដែរ។

        នៅក្នុងការជួបសម្តែងការគួរសមប្រធានក្រុមប្រឹក្សាជាតិសហភាពនៃបណ្តាប្រ
ទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim
Ngan បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាព និងកិច្ច
សហប្រតិបត្តិការលើគ្រប់ វិស័យជាមួយ UAE។ នាពេលខាងមុខភាគីទាំងពីរ គប្បី
បង្កើនការផ្លាស់ប្តូរគណៈប្រ តិភូគ្រប់ជាន់ថ្នាក់និងសហការគ្នានៅបណ្តាវេទិកាតំបន់
និងអន្តរជាតិ។ ហើយប្រធានរដ្ឋសភាវៀតណាមក៏បានស្នើរឲ្យ UAE ពិនិត្យលើ​ការ
គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប
អាណត្តិ ២០២០-២០២១។ រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាជាតិ UAE លោស្រី Aman
Apdula An Kubaisi បានអះអាងថា ក្នុងយុទ្ធនាការកិច្ចការបរទេសរបស់ UAE វៀតណាម
ជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលដើរតួនាទីសំខាន់ ដូច្នេះ UAE បានឯក ភាពអភិវឌ្ឍន៍
ទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ