ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសភាអឺរ៉ុប

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសភាអឺរ៉ុប - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (ខាងស្ដាំ)និងប្រធានគណៈប្រតិភូ EP
 លោក Werner Langen

(VOVworld) - នារសៀលថ្ងៃទី៤ វិច្ចិកា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh
Hung បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសមាជិការសភាអឺរ៉ុប (EP)
ទំនាក់ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍និងអាស៊ានដែល កំពុងអញ្ជើញមកបំពេញ
ទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Sinh Hung បានអះអាង
ថា វៀតណាមមានគោលបំណងជំរុញទំនាក់ ទំនងសហប្រតិបតិ្តការជាមួយសហ
ភាពអឺរ៉ុប (EU) និយាយរួមនិង EP និយាយ ដោយឡែក។លោកប្រធានរដ្ឋសភាវៀត
ណាមបានថ្លែងអណរគុណ EP ដោយ បានគាំទ្រនិងជំរុញការអនុម័តលើកិច្ចព្រម
ព្រៀងក្របខ័ណ្ឌដៃគូនិងសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-EU
(PCA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-EU (EVFTA) តាមនោះនាំ
ទំនាក់ទំនងរវាងភាគីទាំងពីរឡើងដល់ ដំណាក់កាលអភិវឌ្ឍន៍ថ្មី។រីឯខ្លួនវិញ ប្រ
ធានគណៈប្រតិភូ EP លោក Werner Langen បានអះអាងថា EP ជានិច្ចកាលចាត់
ទុកវៀតណាមជាមិត្តល្អក្នុងប្លុក អាស៊ាន ព្រមទាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធិ
ដែលវៀតណាមទទួលបានក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ