ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភាវ័យក្មេងជប៉ុន

(VOVWORLD) -នាព្រឹកថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាការយុវជននៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP)។
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភាវ័យក្មេងជប៉ុន - ảnh 1ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភាវ័យក្មេងជប៉ុន 

នាព្រឹកថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាការយុវជននៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) ដឹកនាំដោយសមាជិកសភាជាន់ទាប លោក Keisuke Suzuki អនុលេខាធិការ និងជាប្រធានគណៈកម្មាការយុវជនគណបក្ស LDP អញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ដំណើរទស្សនកិច្ចនេះរបស់ណៈប្រតិភូសមាជិកសភាវ័យក្មេងនៃគណៈកម្មការយុវជននៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន និងការផ្ដើមគំនិតរៀបចំកិច្ចសន្ទនារវាងបណ្ដាសមាជិកសភាវ័យក្មេងវៀតណាម និងសមាជិកសភាវ័យក្នេងជប៉ុនប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង។ តាមនោះ ភាគីទាំងពីរអាចពិភាក្សា ចែករំលែកព័ត៌មាន បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ក្រុមសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ និងជំនាន់យុវជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ