ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម - ảnh 1
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម(VOV)

          (VOV)_នារសៀលថ្ងៃទី៣០ មិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត
ណាម លោកNguyen Sinh Hung បានទទួលជួបសន្ទនា​ជាមួយ​ប្រធានសម្ព័ន្ធសមាគម
 UNESCO ពិភពលោក​ George Christophides និង​គណៈប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម។ នៅទីនេះ ​លោក​ Nguyen Sinh Hung បានអបអរសាទរបណ្ដាជោគជ័យ
នៃសន្និសីទ​អន្តរ​ជាតិ​​ដោយប្រធានបទ៖ អប់រំសិលធម៌សកលទាំងមូល ដើម្បី​ការ​
អភិវឌ្ឍន៍​ចីរភាព ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ ​ប្រធានរដ្ឋ​
សភា​បាន​អបអរសាទរសម្ព័ន្ធសមាគម UNESCO វៀតណាម​បានមាន​ការផ្តើមគំនិត​
ជា​ច្រើន ក្នុងការកសាងទឡីករណថ្មី ដែលទាក់ទងនឹងប្រព័ន្ធទំនាក់ទំនង ការប្រ​ព្រឹត្តថ្មី ខឿនសិលធម៌សកលទាំងមូលមួយ។ នេះមិនគ្រាន់តែជាគ្រិះដ្ឋានសំខាន់
ដើម្បីអភិវឌ្ឍន៍ ចីរភាពប៉ុណ្ណោះទេ ថែមទាំងជាបទដ្ឋានអំពីមនុស្សសាស្ត្រ សមស្រប
ទៅ លើនិន្នការអភិវឌ្ឍន៍របស់​សង្គមទៀតផង។​ លោក ​Nguyen Sinh Hung ក៏បាន
ស្នើសម្ព័ន្ធសមាគម​ UNESCO វៀត​ណាម បន្តជំរុញការផ្សព្វផ្សាយ​រូបភាពស្ដីពី
មនុស្សនិង​ទឹកដី​វៀតណាមទៅដល់មិត្តភក្តិអន្តរជាតិនានាផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ