ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឡាវ

ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឡាវ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងឯកអគ្គរដ្ឋទូតឡាវ
លោក Thongsavanh Phomvihane (ខាងឆ្វេង) (រូបថត៖TTXVN)

(VOVworld) - នៅជំនួបសន្ទនានារសៀលថ្ងៃទី២៧ វិច្ឆិកា នៅរដ្ឋធានីហាណូយ
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអបអរសាទរលោក
Thongsavanh Phomvihane ដោយត្រូវបានបក្សនិងរដ្ឋឡាវជ្រើសតាំងជាឯកអគ្គរដ្ឋទូត
ឡាវប្រចាំនៅវៀតណាម។លោក Nguyen Sinh Hung បានសំដែង ជំនឿជាក់ថា ឯក
អគ្គរដ្ឋទូតនឹងសំរេចល្អនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនឡាវប្រគល់ជូន រួមចំ
ណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព ពិសេសនិងកិច្ច
សហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃ
ប្រទេសទាំងពីរវៀតណាម-ឡាវ។ឯកអគ្គរដ្ឋទូត Thongsavanh Phomvihane បាន
អះអាងថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំឲ្យទំនាក់ ទំនងមិត្តភាពប្រពៃ
ណីរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ