ប្រធានរដ្ឋសភាវៀតណាមទៅបំពេញការងារនៅទីក្រុងហូជីមិញ

(VOV)_នាព្រឹកថ្ងៃទី ២ មិនា គណះកម្មាធិការធ្វើវិសោធនកម្ម រដ្ឋធម្ម​នុញ្ញ ឆ្នាំ
១៩៩២  ដឹកនាំដោយ ប្រធាន រដ្ឋសភាវៀតណាម លោក​​ Nguyen Sinh Hung  បាន ទៅបំពេញការងារនៅទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀត​ណាម) អំពីការយក មតិ របស់ប្រជាជន ចំពោះសេចក្ដីព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ នៅ
ទីនេះ ប្រធាន រដ្ឋសភា​ ​Nguyen Sinh Hung បានលើកឡើងសារសំខាន់នៃការ ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ​ ឆ្នាំ ​១៩៩២ លើកនេះ និងសង្កត់ធ្ង់ថា÷ទីក្រុងត្រូវ ឃោស
នា អោយប្រជាជនយល់ដឹងអំពីសារសំខាន់ សិទ្ធិរបស់ខ្លួន ក្នុងការផ្តល់មតិ។ ​ ប្រធាន
រដ្ឋសភា​ ​Nguyen Sinh Hung បានស្នើថា÷ ក្នុងរយះពេលខាងមុខនេះ ការផ្តល់​មតិ​ចូលក្នុងសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ត្រូវលាត​ត្រដាង អនុវត្ត នៅមូលដ្ឋាន ក្នុងបក្ស ទៅដល់ប្រជាជនគ្រប់ស្រទាប់ និងប្រជាជនម្នាក់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ