ប្រធានរដ្ឋសភាវៀតណាមបញ្ជប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាមេរិក

(VOVworld) - នាថ្ងៃទី១១ កញ្ញា ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈ
ប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានបញ្ចប់ប្រកបដោយជោគជ័យដំណើរ
ទស្សនកិច្ចជាផ្លូវការក្នុងរយៈពេល១០ថ្ងៃនៅអាមេរិកនិងចូលរួមសន្និសីទប្រធាន
រដ្ឋសភាពិភពលោកលើកទី៤។
ប្រធានរដ្ឋសភាវៀតណាមបញ្ជប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាមេរិក - ảnh 1
លោកប្រធានរដ្ឋសភា Nguyen Sinh Hung ថ្លែងមតិនៅសម័យប្រារព្ធសន្និសីទប្រធានពិភពលោកលើកទី៤

ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ លោក Nguyen Sinh Hung បានអញ្ជើញចូលរួមនិង
ថ្លែងមតិនៅសម័យប្រារព្ធ ចូលរួមសម័យពិភាគ្សារួមក្រោមប្រធានបទ “ប្រជាធិប
តេយ្យដើម្បីសន្តិភាពនិងវឌ្ឍនភាពដោយនិរន្តរភាព៖ កសាងពិភពលោកមួយតាម
បំណងប្រាថ្នារបស់ប្រជាជន”។ទន្ទឹមនឹងនោះ លោកក៏មានជំនួបសន្ទនានៅខាង
ក្រៅសន្និសីទជាមួយប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៦៩និងទី៧០ ប្រធាន
 IPU តំណាងរដ្ឋសភានៃប្រទេសមួយចំនួនទៀតផង។
អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ប្រធានរដ្ឋសភាលោក Nguyen Sinh
 Hung បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំសភាទាំងពីររបស់អាមេរិក ជួបសន្ទ
នាជាមួយប្រធានធនាគារពិភពលោកលោក Jim Yong Kim និងចូលរួមសិក្ខាសាលា
អំពីវៀតណាមដោយធនគារពិភពលោករៀបចំឡើង។មុននោះ លោក Nguyen Sinh
 Hung ក៏ បានជួបសំណេះសំណាលជាមួយនិស្សិតនិងបញ្ញាវ័ន្តវៀតណាមនៅអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ