ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃសាធារណរដ្ឋឆែក
|
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួប
សន្ទនាជាមួយនាយករដ្ឋមន្រ្តីលោក Bohuslav Sobotka (VOV)
|
(VOV)_នាថ្ងៃទី ១២ មេសា នៅទីក្រុង Prague ប្រទេសឆែកបានប្រារព្ធឡើងពិធី
ទទួបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ។ នៅក្នុង
កិច្ចចរចាជាមួយប្រធានព្រឹទ្ធសភាឆែកលោក Milan Stech ភាគីទាំងពីរបានឯកភាព
គ្នាពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានិងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរគប្បី
បន្តពង្រឹងនិងពង្រឹងទំនាក់ទំនងនៅលើវេទិកាសភាពហុភាគីដែលប្រទេសទាំងពីរជា
សមាជិកដូចជា IPU ASEP ទន្ទឹមនោះ បន្តរក្សាការផ្លាស់ប្តូបទពិសោធន៍ក្នុងវិស័យ
សកម្មភាពរបស់សភា។ បន្ទាប់ពីកិច្ចចរចា ប្រធានរដ្ឋសភាវៀតណាមនិងប្រធានព្រឹទ្ធ
សភាឆែក បានអញ្ជើញជាសហអធិបតីសន្និសីទកាសែត។ ប្រធានរដ្ឋសភាវៀតណាមលោក
ស្រី Nguyen Thi Kim Ngan បានអះអាងថា៖
"ខ្ញុំនិង ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកមានកិច្ចចរចាយ៉ាងស្មោះត្រង់និង
ពិភាក្សាអំពីបញ្ហាដែលរដ្ឋសភានៃប្រទេសទាំងពីមានការយកចិត្តទុកដាក់ដូចគ្នា ។យើង
ខ្ញុំបានបញ្ជាក់ថាទំនាក់ទំនងរវាងវៀតណាមនិងសាធារណរដ្ឋឆែកជាទំនាក់ទំនងប្រពៃណី
ដ៏ល្អប្រលើរ។ យើងខ្ញុំមានបំណាងជាមិត្តភក្តិដ៏ល្អជាមួយប្រជាជនឆែកនិងកិច្ច
សហប្រតិបត្តិការរវាងរដ្ឋសភា ទាំងពីរប្រកដដោយប្រសិទ្ធភាពសំដៅជំរុញកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋទាំងពីរ”។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាឆែកលោក Milan Stech មានបំណងថាវៀតណាម បង្ក
លក្ខណៈងាយស្រួលសម្រាប់សហគ្រាស់ឆែកមកវិនិយោគនៅវៀតណាមដើម្បីផលប្រយោជន៍
របស់ភាគីទាំងពីរ។
មុននោះ នាថ្ងៃទី ១២ មេសាដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយប្រធានាធិបតីឆែកលោក Milos Zeman និង នាយករដ្ឋមន្រ្តីលោក
Bohuslav Sobotka។ នៅក្នុងជំនួបទាំងពីរនេះ លោកស្រី Nguyen Thi Kim Ngan បាន
បញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយ
ប្រទេសជាមិត្តប្រពៃណី ដែលក្នុងនោះមានឆែកផង ។ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់
ថាវៀតណាម ត្រៀមខ្លួនជាស្រេច គាំទ្រដល់សាធារណរដ្ឋឆែកដើម្បីពង្រឹងទំនាក់ទំនងជា
មួយអាស៊ាននិងបណ្តាប្រទេសជាសមាជិកនៅតំបន់ ។ប្រធានរដ្ឋសភាវៀតណាមមានបំ
ណងថាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឆែកលើកទឹកចិត្តឱ្យសហគ្រាសដែលមានប្រៀប
ខ្លាំងមកបណ្ដាក់ទុននៅវៀតណាមលើវិស័យដូចជា៖ ថាមពលកកើតឡើងវិញ ផលិតផល
គ្រឿងយន្ត លោហធាតុ ធ្វើអាជីវកម្មផលរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន គ្រឿងអេឡិចត្រូ
និច និងតម្បាញកាត់ដេរជាដើម។
នាថ្ងៃទី ១៣ មេសា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំទីក្រុង Karlovy Vary។ ក្នុងជំនួបជាមួយអភិបាលទីក្រុង លោក
Petr Kulhanek លោកស្រី Nguyen Thi Kim Ngan បានសង្ឃឹមថា៖ រដ្ឋអំណាចទីក្រុងយក
ចិត្តទុកដាក់ជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងទីក្រុងជាមួយតំបន់
នានារបស់វៀតណាម ជាពិសេសគឺខេត្ត Quang Ninh និងខេត្ត Khanh Hoa៕