ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រីលោក Asder Janos

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រីលោក Asder Janos - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan
ជួបសន្ទនាជាមួយប្រធានាធិបតីហុងគ្រីលោក Asder Janos ( Lê Tuyết/VOV)

(VOV)_នាល្ងាចថ្ងៃទី ១០ មេសា នៅទីក្រុង Budapest ប្រទេសហុងគ្រី ប្រធានរដ្ឋ
សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​ជួបសន្ទនា​ជាមួយ​ប្រធានាធិបតី
ហុងគ្រីលោក Asder Janos​។ ជូនដំណឹង​អំពី​លទ្ធផល​នៃកិច្ចចរចា​រវាងប្រធារដ្ឋសភានៃ
ប្រទេសទាំងពីរ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀត
ណាមនិងហុងគ្រី​មានទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណីយ៉ាងល្អប្រសើរ។វៀតណាម​អះអាង
ថា​គាំទ្រហុងគ្រីឈរឈ្មោះ​ជា​សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
អាណត្តិ ២០១៧ ២០១៩។ ប្រទេសទាំងពីរបានអនុវត្ត យន្តការពិគ្រោះយោបល់​និងគាំទ្រ​គ្នា​
ទៅវិញ​ទៅមក​នៅវេទិការពហុភាគីនិងអង្គការអន្តរជាតិ។ ប្រធានាធិបតីលោក Asder
Janos បានបញ្ជាក់ថាហុងគ្រីជានិច្ចកាលយកចិត្តទុកដាក់​ចំពោះតួនាទីរបស់​សហគមន៍​ជនជាតិវៀតណាម និងអ្នកធ្លាប់សិក្សានៅហុងគ្រី​ហើយលោកមានបំណងថា ជនវៀតណាម
បាននិងកំពុងរស់នៅ សិក្សា​នៅ​ហុងគ្រីនឹងបន្ដជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេស
ទាំងពីរ។

          នាល្ងាចថ្ងៃទី ១០ មេសាដដែល នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី ហុងគ្រី
លោក Orban Viktor​ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានគាំទ្រចំពោះ
គោលនយោបាយរបស់ហុងគ្រីក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនៃប្រទេស
ទាំងពីរ​ ក្នុងនោះរួម​មានការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីអំពីកិច្ច
សហប្រតិបត្តិការឥណទានដោយមានតម្លៃ ៤៤០ លានអឺរ៉ូ។ប្រធានរដ្ឋសភាលោកស្រី
 Nguyen Thi Kim Ngan បានជូនដំណឹងអំពីលទ្ធផលនៃកិច្ចចរចាជាមួយប្រធានរដ្ឋ
សភាលោក Laszlo Kover​។ នាយករដ្ឋមន្រ្តីលោក Orban Viktor បានឲ្យដឹង​ថាហុងគ្រី​
ចាត់ទុក​វៀត​ណាម​ជាដៃគូយុទ្ធសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍។  នាយករដ្ឋមន្រ្តីលោក
 Orban Viktor អះអាងថាទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក
 Nguyen Xuan Phuc ក្នុងឆ្នាំនេះ​នាយករដ្ឋមន្ត្រីហុងគ្រី​នឹងអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច
នៅវៀតណាមផងដែរ ។

       ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីប្រធានរដ្ឋសភាលោកស្រី
 Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយប្រធាន សមាគម​មិត្តភាពហុងគ្រី
 - វៀតណាម លោក Botsz Laszlo ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ