ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន ព្រឹទ្ធសភាបេឡារុសលោក Mikhail Myasnikovich

(VOVWORLD) - នៅក្នុងជំនួបសវនាការជាមួយប្រធានព្រឹទ្ធសភាបេឡារុសលោក Mikhail Myasnikovich នារសៀលថ្ងៃទី២៥ ខែកញ្ញា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវគោលបំណងចង់ឲ្យ ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី ក៏ដូចជា ក្នុងវិស័យផ្សេងៗទៀតផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន ព្រឹទ្ធសភាបេឡារុសលោក Mikhail Myasnikovich - ảnh 1(រូបថត៖ VOV) 


លោកស្រីបានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាម ត្រៀមខ្លួនជាស្រេចសហការជាមួយរដ្ឋសភាបេឡារុស ដើម្បីបង្កលក្ខណៈងាយ ស្រួលខាងគតិយុត្តសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ អាចជំរុញខ្លាំងសកម្ម ភាពវិនិយោគ ធ្វើអាជីវកម្ម។ លោកស្រីចាត់ទុកថា ភាគីទាំងពីរគប្បីបន្តសហការ គ្នានៅក្នុងក្របខ័ណ្ឌវេទិកាសភាពហុភាគីនានា ព្រមទាំងស្នើឲ្យភាគីទាំងពីរបង្កើន កិច្ចសហប្រតិបតិ្តការ ចែករំលែកបទពិសោធន៍ក្នុងសកម្មភាពនីតិបញ្ញត្តិ លើក កំពស់តួនាទីនៃក្រុមសមាជិកសភាមិត្តភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភាទាំងពីរក៏ដូចជាទំនាក់ទំនងវៀតណាម-បេឡារុសផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ