ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអគ្គនាយិការ នៃធនាគារពិភពលោក (WB)

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអគ្គនាយិការ នៃធនាគារពិភពលោក (WB) - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ)ទទួលជួបសន្ទនាជាមួយអគ្គនាយិការ នៃធនាគារពិភពលោក (WB) លោកស្រី Kristalina Georgieva (រូបថត៖VOV)
(VOV)_នារសៀលថ្ងៃទី ២៣ មិនា នៅជំនួបជាមួយ  អគ្គនាយិការ នៃ​ធនាគារ​
ពិភពលោក (WB) លោកស្រី Kristalina  Georgieva ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី
 Nguyen Thi Kim Ngan បានឲ្យដឹងថា គំរោងការចំនួនជិត ១៧០ ឧបត្ថម្ភដោយ
ធនាគារពិភពលោកនៅវៀតណាមនោះត្រូវបានអនុវត្តដ៏ល្អ​។ ប្រធាន​រដ្ឋសភាក៏បាន
ឲ្យដឹងដែរថា៖ ឯកសារអំពីក្របខ័ណ្ឌដៃគូជាតិ វៀតណាម និង WB ដំណាក់កាល
២០១៧ - ២០២២ ដែល WB កំពុងកសាងគឺ សមស្របនឹងបណ្ដាអាទិភាពអភិវឌ្ឍន៍
របស់វៀតណាម ។ ដូច្នេះ ប្រធានរដ្ឋសភាស្នើឲ្យ ធនាគារពិភពលោក​សហការយ៉ាង
ជិត​ស្និទ​ជាមួយ​ស្ថាប័ន​នៃរដ្ឋាភិបាលវៀតណាម ដើម្បីឯកភាព និងសម្រេចឯកសារ
សំខាន់ៗនេះ​ឲ្យបាន​ឆាប់ ។
រីឯខ្លួនវិញ លោកស្រី Kristalina  Georgieva បានឲ្យដឹងថា នាពេលខាងមុខ
ធនាគារពិភពលោក​នឹងបន្តជួយជ្រោមជ្រែងវៀតណាម ជាពិសេស​លើវិស័យ​
នីតិបញ្ញត្តិ ហើយបន្តសហការជាមួយរដ្ឋាភិបាលវៀតណាម​អំពី​កំណែទម្រង់​អង្គភាព
​អាជីវកម្មរដ្ឋ កំណែទម្រង់ហិរញ្ញវត្ថុ និងការសាកល្បង​អំពី​បម្រែ​បម្រួលអាកាសធាតុ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ