ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមបើក វេទិកា APPF – 27 នៅកម្ពុជា

(VOVWORLD) - វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) បានប្រារព្ធឡើងនា ព្រឹកថ្ងៃទី១៥ ខែមករានៅខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រកម្ពុជាទ្រង់ បានផ្ញើរព្រះរាជសារស្វាគមន៍គណៈប្រតិភូទាំង អស់ដែលអញ្ជើញចូលរួម APPF 27 ព្រមទាំងបញ្ជាក់ថា កម្ពុជាមានកិត្តិយសក្នុង ការរៀបចំវេទិកាអន្តរជាតិដ៏មានសារសំខាន់នេះដើម្បីពិភាក្សាអំពីបញ្ហាធំៗ នៃតំបន់។ ព្រះអង្គមានព្រះបន្ទូលថា ប្រព័ន្ធពហុភាគីនិយមកំពុងទទួលរងនូវការ គំរាមកំហែងដែលបង្កឡើងដោយលទ្ធិគាំពារនិយម ជ្រុលនិយមនិងប្រជានិយម នៅតាមបណ្ដាប្រទេសផ្សេងៗនៅលើពិភពលោក។ ហេតុដូច្នេះហើយ នេះជា ពេលវេលាដែលប្រទេសនានាចាំបាច់ត្រូវសាមគ្គីគ្នាដើម្បីកំណត់រូបរាងនៃទំនាក់ ទំនងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងរួមគ្នាពង្រឹងគ្រឹះស្ថាននានាដើម្បីសន្តិ ភាព សេរីភាព ប្រជាធិបតេយ្យនិងវិបុលភាពផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមបើក វេទិកា APPF – 27 នៅកម្ពុជា - ảnh 1 ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅក្នុងពិធីបើក (រូបថត៖ VOV)

        អញ្ជើញថ្លែងនៅក្នុងពិធីបើក ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះនៃ APPF 26 ប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

        “រដ្ឋសភាវៀតណាមវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំលើកនេះគឺ “ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយ ចីរភាព” ដែលសមស្របទៅនឹងទិសដៅនៃទំនាក់ទំនងភាពជាដៃគូសភា ក៏ដូចជា សំណូមពរនិងនិន្នាការអភិវឌ្ឍនៃពិភពលោកនិយាយរួមនិងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និយាយដោយឡែកក្នុងដំណាក់កាលថ្មី។ ការប្រកាន់ខ្ជាប់នូវគោលដៅអំពី ឯករាជ្យ ខ្លួនទីពឹងខ្លួន កិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការដោយឈរលើមូល ដ្ឋាននៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិនោះ គឺជាគ្រឹះស្ថាន សារវ័ន្ត ដើម្បីរក្សាសន្តិភាព សន្តិសុខនិងការអភិវឌ្ឍ។ សំខាន់បំផុតគឺរាល់គោល ដៅអភិវឌ្ឍប្រកបដោយចីរភាពទាំងនោះ ត្រូវក្លាយទៅជាទិសដៅដ៏អចិន្រ្តៃយ៍និង យូរអង្វែងចំពោះគោលនយោបាយអភិវឌ្ឍនៅតាមបណ្ដាប្រទេស ដែលបានស្ដែង ចេញពីបំណងប្រាថ្នារបស់ប្រជាជន ធានាបាននូវផលប្រយោជន៍របស់ប្រជាជន ផងដែរ”។

        លោកស្រីប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា បណ្ដាប្រទេស ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការសភាក្នុងតំបន់ ដើម្បីពង្រីកតួនាទីក្នុងការ ឃ្លាំមើលការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាពនៅប្រទេសនីមួយៗ។ ទន្ទឹម នឹងនោះ APPF ត្រូវបន្តផ្លាស់ប្ដូរថ្មីអង្គការ ដំណើរការនិងលើកកំពស់ប្រសិទ្ធភាព សកម្មភាព បង្កើនកិច្ចសហការនិងទំនាក់ទំនងរវាងផ្នែកនីតិបញ្ញាត្តិនិងផ្នែក ប្រតិបត្តិបញ្ញាត្តិនៃប្រទេសនានាក្នុងតំបន់។

        អញ្ជើញថ្លែងនៅពិធីបើកនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច តេជោ ហ៊ុន សែនក៏ចាត់ទុកថា ពិភពលោកនាសព្វថ្ងៃនេះកំពុងប្រឈមនឹងបញ្ហា ជាច្រើនដូចជាបញ្ហាសន្តិសុខស្បៀងអាហារ និងបញ្ហាភេរវកម្ម ជាដើម។ ដោយ ហេតុនេះ វេទិកា APPF មានតួនាទីដ៏សំខាន់ណាស់ដើម្បីអោយប្រទេសនានា ពិភាក្សាគ្នាអំពីបញ្ហាទាំងនេះ។ សម្ដេច តេជោ ហ៊ុន សែនបានស្នើអោយវេទិកា ផ្ដោតការពិភាក្សាទៅលើតួនាទីរបស់អង្គការសហប្រជាជាតិ សមាគមន៍បណ្ដា ប្រជាជាតិអាស៊ីអាគ្នេយ៍ សន្តិសុខស្បៀងអាហារ ការដោះស្រាយជម្លោះដោយ សន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីនាំប្រទេសទាំងអស់ អភិវឌ្ឍន៍ប្រកបដោយសន្តិភាពនិងវិបុលភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ