ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម ពិធីជួបជុំ រំលឹកខួបលើកទី៧៥នៃការបោះឆ្នោតជាសកលលើកដំបូង

(VOVWORLD) - ថ្លែងនៅពិធីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា សកម្មភាពរបស់រដ្ឋសភាមានគុណភាពកាន់តែខ្ពស់ឡើងៗ  ដោយដោះស្រាយបាននូវបញ្ហាជាក់ស្ដែងជាច្រើនក្នុងជីវភាពសង្គមក៏ដូចជា ចេញផ្សាយច្បាប់សំខាន់ៗដែលមានអត្ថន័យគន្លឹះចំពោះការអភិវឌ្ឍរបស់ ប្រទេសជាតិ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម ពិធីជួបជុំ រំលឹកខួបលើកទី៧៥នៃការបោះឆ្នោតជាសកលលើកដំបូង - ảnh 1លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅពិធីជួបជុំ។ (រូបថត៖ VOV)

នាថ្ងៃទី៤ មករា គណៈប្រតិភូមិសមាជិកសភាទីក្រុង Can Tho បាន រៀបចំពិធីជួបជុំ រំលឹកខួបលើកទី៧៥នៃការបោះឆ្នោតជាសកលលើកដំបូង របស់រដ្ឋសភាវៀតណាម (៦ មករា ១៩៤៦ - ៦ មករា ២០២១) ហើយបូក សរុបការងាររបស់គណៈប្រតិភូសមាជិកសភាទីក្រុង Can Tho នីតិកាលទី ១៤ អាណត្តិ២០១៦-២០២១។

        ថ្លែងនៅពិធីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា សកម្មភាពរបស់រដ្ឋសភាមានគុណភាពកាន់តែខ្ពស់ឡើងៗ  ដោយដោះស្រាយបាននូវបញ្ហាជាក់ស្ដែងជាច្រើនក្នុងជីវភាពសង្គមក៏ដូចជា ចេញផ្សាយច្បាប់សំខាន់ៗដែលមានអត្ថន័យគន្លឹះចំពោះការអភិវឌ្ឍរបស់ ប្រទេសជាតិ។ លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២១នឹងប្រព្រឹត្តទៅការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦។ ហេតុ ដូច្នេះ គណៈប្រតិភូសមាជិកសភាទីក្រុង Can Tho ត្រូវសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ សម្រាប់បណ្ដាព្រឹត្តិការណ៍នេះ។

        គួរជម្រាបបន្ថែមទៀតថា ក្នុងអាណត្តិកន្លងទៅ គណៈប្រតិភូសមាជិក សភាទីក្រុង Can Tho បានរៀបចំកិច្ចប្រជុំទាក់ទងប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតចំនួន១៥៦លើក ដើម្បីផ្ទៀងស្ដាប់និងក្រេបយកមតិ យោបល់ស្ដីពី សេចក្ដីព្រាងច្បាប់ចំនួន៧១ ព្រមទាំងរៀបចំការឃ្លាំមើលឯកទេសលើបញ្ហា សំខាន់ៗដូចជា ជនបទថ្មី សកម្មភាពជ្រើសរើសនិស្សិតផ្នែកវេជ្ជសាស្ត្រ និង កម្មវិធីកែទម្រង់សៀវភៅសិក្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ