ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម សប្ដាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៩នៅខេត្ត Hoa Binh

(VOVWORLD) - សប្ដាហ៍វប្បធម៌ ទេសចរណ៍ខេត្ត Hoa Binh ឆ្នាំ២០១៩ជាព្រឹត្តិការណ៍វប្បធម៌សំខាន់ដែលត្រូវបាន រៀបចំឡើងសំដៅផ្សព្វផ្សាយពីទឹកដី វប្បធម៌ មនុស្ស និងធម្មជាតិដ៏ស្រស់ស្អាត នៃខេត្ត Hoa Binh ក៏ដូចជាសក្ដានុពលទេសចរណ៍របស់ខេត្តចំពោះភ្ញៀវទេសចរទាំងជិតនិងឆ្ងាយផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម សប្ដាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៩នៅខេត្ត Hoa Binh - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមនិងវាយឃ្មោះប្រារព្ធសប្ដាហ៍វប្បធម៌ ទេសចរណ៍ខេត្ត Hoa Binh (រូបថត៖ VOV)

  នាយប់ថ្ងៃទី៦ខែធ្នូ នៅខេត្ត Hoa Binh ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមនិងវាយឃ្មោះប្រារព្ធសប្ដាហ៍វប្បធម៌ ទេសចរណ៍ខេត្ត Hoa Binh។ ថ្លែងនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Hoa Binh លោក Bui Van Khanh បានអោយដឹងថា សប្ដាហ៍វប្បធម៌ ទេសចរណ៍ខេត្ត Hoa Binh ឆ្នាំ២០១៩ជាព្រឹត្តិការណ៍វប្បធម៌សំខាន់ដែលត្រូវបាន រៀបចំឡើងសំដៅផ្សព្វផ្សាយពីទឹកដី វប្បធម៌ មនុស្ស និងធម្មជាតិដ៏ស្រស់ស្អាត នៃខេត្ត Hoa Binh ក៏ដូចជាសក្ដានុពលទេសចរណ៍របស់ខេត្តចំពោះភ្ញៀវទេសចរទាំងជិតនិងឆ្ងាយផងដែរ។ លោក Bui Van Khanh បានថ្លែងថា៖

        “សប្ដាហ៍វប្បធម៌ ទេសចរណ៍ឆ្នាំ២០១៩ ជាឱកាសដើម្បីអោយខេត្ត Hoa Binh ជំរុញខ្លាំងការផ្សព្វផ្សាយពីតម្លៃវប្បធម៌ទាំងរូបីយ៍និងអរូបីយ៍ ធនធានធម្ម ជាតិនិងផលិតផលទេសចរណ៍ដ៏ពិសេសដោយឡែកនៃតំបន់ចំពោះមិត្តភក្តិ ភ្ញៀវ ទេសចរនៅក្នុងនិងក្រៅប្រទេស ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ លើក កំពស់ឋានៈ រូបភាពនៃទឹកដី វប្បធម៌និងមនុស្ស Hoa Binh បង្កើតកម្លាំងចលករ អភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ