ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចាជាមួយប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu
(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបាន អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិនចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០១៩។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី១១ ខែកក្កដា នៅរដ្ឋធានីប៉េកាំង ពិធីទទួលបដិសណ្ឋារកិច្ច ជាផ្លូវការចំពោះប្រធានរដ្ឋសភានិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅមហាសាលប្រជាជនចិន ក្រោមអធិបតីភាពរបស់ ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu។ បន្ទាប់នោះ ភាគីទាំងពីរបានដំណើរការចរចាទ្វេភាគី។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាង ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលគោរពការរក្សា ពង្រឹងនិងពង្រីកចំណង សាមគ្គីភាពមិត្តភាពប្រពៃណីរវាងវៀតណាមនិងចិន ដែលត្រូវបានបង្កើតឡើង និងពូនជ្រុំដោយលោកប្រធានហូជីមិញនិងលោកប្រធាន Mao Tse Tung រួម ជាមួយថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរ។
ប្រធានសភាតំណាងប្រជាជនចិនលោក Li Zhanshu បានសង្កត់ធ្ងន់ថា បន្ទាប់ពីមហាសន្និ បាតលើកទី១៩នៃបក្សកុម្មុយនិស្តចិន អគ្គលេខាបក្ស ប្រធាន រដ្ឋចិនលោក Xi Jinping បានជ្រើស រើសវៀតណាមជាប្រទេសដែលលោកមក បំពេញទស្សនកិច្ចដំបូង ហើយបានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយអគ្គ លេខាបក្សវៀតណាមលោក Nguyen Phu Trong អំពីទំនាក់ទំនងទ្វេភាគី។ ថ្នាក់ ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានយោគយល់គ្នាលើបញ្ហាជាច្រើន ហើយ បញ្ជាណែនាំអោយជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាដៃគូសហប្រតិបតិ្ត ការយុទ្ធសាស្ត្ររវាងវៀតណាមនិងចិនអោយកាន់តែរីកចម្រើនទៅមុខ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ត្រូវការបង្កើនកិច្ចសហប្រតិបតិ្ត ការរវាងប្រទេសទាំងពីរ សំដៅនាំមកនូវជីវភាពរស់នៅប្រកបដោយសុភមង្គល សម្រាប់ប្រជាជន ក៏ដូចជាបង្ហាញនូវឧត្តមភាពនៃរបបសង្គមនិយមផងដែរ។
លើវិស័យសេដ្ឋកិច្ច ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា កិច្ចសហប្រតិបតិ្តការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេស ទាំងពីរទទួលបានសមិទ្ធផលជាច្រើននាពេលកន្លងទៅ ដែលក្នុងនោះទំហំ ពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៨សម្រេចបានចំនួន ១០៦,៣ រយកោដិដុល្លាអាមេរិក។ ចិនបន្តជាដៃគូពាណិជ្ជកម្មនិងទេសចរណ៍ធំបំផុតរបស់វៀតណាម ខណៈដែល វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងប្លុកអាស៊ាន។ ក្នុងរយៈពេល៥ ខែដើមឆ្នាំ២០១៩ ចិនបានក្លាយទៅជាវិនិយោគិនបរទេសដែលបណ្ដាក់ទុនច្រើន បំផុតចូលមកវៀតណាម។
ប្រធានសភាតំណាងប្រជាជនចិនលោក Li Zhanshu បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវការជំរុញខ្លាំងនូវការអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពីការ តភ្ជាប់រវាងក្របខ័ណ្ឌ “របៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់ និងផ្លូវ” ព្រមទាំងចាប់ផ្ដើមកិច្ចចរចារវាងរដ្ឋាភិបាលទាំងពីរស្ដីពីផែនការរយៈ ពេល៥ឆ្នាំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសាងតំបន់សេដ្ឋកិច្ចតាមព្រំដែន បង្កើនការ វិនិយោគ ការដោះដូរពាណិជ្ជកម្មទៅវិញទៅមកផងដែរ។
ចំពោះបញ្ហានៅសមុទ្រ ភាគីទាំងពីរបានសន្យានឹងបន្តគោរពការយោគយល់ រួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀង ស្ដីពីគោលការណ៍ជាសារវ័ន្តដែលបញ្ជាណែនាំការដោះស្រាយបញ្ហានៅសមុទ្រ រវាងវៀតណាមនិងចិន តាមនោះប្រកាន់យ៉ាងខ្ជាប់នឹងការដោះស្រាយបញ្ហានៅ សមុទ្រដោយសន្តិវិធីនិងច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏បានសន្យាអនុវត្តន៍យ៉ាង ល្អនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះទៅរកការចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានា នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗផងដែរ៕