ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

(VOVWORLD) - ជូនដំណឹងពីខ្លឹមសារសំខាន់ៗដែលសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាល ទី១៤ ទើបតែលើកយកមកពិភាក្សានិងផ្ដល់មតិនោះ លោកស្រីប្រធានរដ្ឋសភា បានអោយដឹងថា រដ្ឋសភាបានអនុម័តលើច្បាប់ចំនួន១១ សេចក្ដីសម្រេចចិត្ត ចំនួន១៧ហើយផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់ផ្សេងចំនួន១០។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងជំនួបនេះ (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅទីរួមស្រុក Phong Dien ទីក្រុង Can Tho ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan និងបណ្ដាសមាជិក សភានៅក្រុមបោះឆ្នោតលេខ១ មណ្ឌល Can Tho បានជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតនៅទីរួមស្រុកនេះ។

        ជូនដំណឹងពីខ្លឹមសារសំខាន់ៗដែលសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាល ទី១៤ ទើបតែលើកយកមកពិភាក្សានិងផ្ដល់មតិនោះ លោកស្រីប្រធានរដ្ឋសភា បានអោយដឹងថា រដ្ឋសភាបានអនុម័តលើច្បាប់ចំនួន១១ សេចក្ដីសម្រេចចិត្ត ចំនួន១៧ហើយផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់ផ្សេងចំនួន១០។ ក្នុងនោះមាន សេចក្ដីសម្រេចចិត្តសំខាន់ៗដូចជា៖ សេចក្ដីសម្រេចចិត្តអនុម័តលើសន្ធិសញ្ញា បំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញ បន្ថែមឆ្នាំ២០០៥រវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើផែនការមេអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាល២០២១-២០៣០។

        បណ្ដាអ្នកបោះឆ្នោតបានលើកឡើងមតិជាច្រើនទាក់ទិនដល់ស្ថានភាពរិចរិលយ៉ាងធ្ងន់ធ្ងរនៃសំណង់ចរាចរណ៍នានា ការជំពាក់ជំពិនខាងបែបបទរដ្ឋាល ស្ដីពីបញ្ហាដីធ្លី ក៏ដូចជាការព្រួយបារម្ភចំពោះតំបន់ដីសណ្ដទន្លេ Cuu Long ត្រូវ លិចទឹកយ៉ាងធ្ងន់ធ្ងរ ជាដើម។ ឆ្លើយតបនឹងសំណួររបស់អ្នកបោះឆ្នោត លោកស្រី ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានាបាន ពិភាក្សាយ៉ាងល្អិតល្អន់ពីបញ្ហាទាំងនេះ ហើយមានកម្មវិធីយុទ្ធសាស្ត្រលំដាប់ជាតិ នានាដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ