ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញ ទស្សនកិច្ចនៅខេត្ត Binh Thuan
(VOVWORLD) - មុននោះ នារសៀលថ្ងៃទី១៥ ខែមីនា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសួរសុខទុក្ខនិងប្រគល់អំណោយជូនវីរអ្នកម្ដាយវៀតណាម មួយចំនួននៅខេត្ត Binh Thuan៕
នាព្រឹកថ្ងៃទី១៦ ខែមីនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan សំដៅ អនុវត្តន៍មុខងារឃ្លាំមើលរបស់រដ្ឋសភាស្ដីពីស្ថាន ភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅ តំបន់។ លោកស្រីបានជម្រាបថា ក្រុមការងារចាំបាច់ត្រូវឃ្លាំមើលយ៉ាងហ្មត់ចត់ លើលទ្ធផលនៃការអនុវត្តគោលដៅអភិវឌ្ឍរបស់ខេត្ត ឃ្លាំមើលគ្រោះអាសន្នបំពុលបរិស្ថាននៅតាមអណ្ដូងរ៉ែ ក៏ដូចជាឃ្លាំមើលការធានាសន្តិសុខសង្គម និង ការការពារតំបន់ព្រំដែនផងដែរ។
មុននោះ នារសៀលថ្ងៃទី១៥ ខែមីនា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅសួរសុខទុក្ខនិងប្រគល់អំណោយជូនវីរអ្នកម្ដាយវៀតណាម មួយចំនួននៅខេត្ត Binh Thuan៕