|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (ខាងស្ដាំ)
និងប្រធានសភាជាន់ទាបអាល់ហ្សេរីលោកMohamed Larbi Ould Khelifa |
(VOVworld) - នារសៀលថ្ងៃទី៣០ មិនា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen
Sinh Hung ទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបអាល់ហ្សេរីលោកMohamed
Larbi Ould Khelifa ក្នុងឱកាសអញ្ជើញមកកាន់វៀតណាមចូលរួម IPU ១៣២។លោក
Nguyen Sinh Hung បានអះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចជំរុញ
ទំនាក់ទំនងសហប្រតិបតិ្តការជាមួយអាល់ហ្សេរីលើគ្រប់វិស័យ។នៅលើវេទិការ
សភាអន្តរជាតិនិងតំបន់ ភាគីទាំង២នឹងសហប្រតិបតិ្តការយ៉ាងស្អិតរមួតនិងគាំទ្រ
គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំង២ ដើម្បី
សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍។
|
លោក Nguyen Sinh Hung និងប្រធានសភាជាន់ទាបឥណ្ឌូនេស៊ីលោក Setya Novanto |
នាព្រឹកថ្ងៃទី៣០ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌូ
នេស៊ីលោក Setya Novanto និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាឥណ្ឌូនេស៊ី ក្នុង ឱកាសមកកាន់វៀតណាមចូលរួម IPU ១៣២។លោក Nguyen Sinh Hung ជឿជាក់ថា ដោយមានការគាំទ្រ និងការរួមវិភាគទានយ៉ាងសកម្មរបស់ឥណ្ឌូនេស៊ី IPU ១៣២
នឹង បិទបញ្ចប់ប្រកបដោយជោគជ័យ លើកកំពស់តួនាទីរបស់ប្រទេសទាំង២លើ
ឆាកអន្តរ ជាតិនិងតំបន់។ថ្នាក់ដឹកនាំទាំង២បានឯកភាពថា នឹងបន្តជំរុញទំនាក់
ទំនងដៃគូយុទ្ធ សាស្ត្ររវាងវៀតណាមនិងឥណ្ឌូនេស៊ី បង្កើនការផ្លាស់ប្ដូរពាណិជ្ជ
កម្ម សេវ៉ាកម្មនិង នាវាចរណ៍។ភាគីទាំង២រូបក៏បានឯកភាពជំរុញការចរចារដើម្បី
ចុះហត្ថលេខាលើក្រមប្រតិ បតិ្តលើសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស។ស្ដីពីកិច្ចសហប្រតិបតិ្តការរដ្ឋសភា ថ្នាក់ដឹកនាំទាំង២រូប បានឯកភាពថា នឹងបន្ត
ផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែក រំលែកបទពិសោធន៍និតិបញ្ញាត្តិ ក៏ដូចជា
ឃ្លាំមើលនូវកិច្ចព្រមព្រៀងនានារវាងរដ្ឋា ភិបាលនៃប្រទេសទាំង២ប្រកបដោយ
ប្រសិទ្ធភាពផងដែរ៕