ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ឧសភា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោកស្រី Marinela Petkova។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោកស្រី Marinela Petkova។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានបញ្ជាក់ថា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម គឺគោរព ពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យដ៏យូរអង្វែងជាមួយប្រទេសជាមិត្តភក្តិប្រពៃណី ក្នុងនោះមានប៊ុលហ្គារីផងដែរ។ រដ្ឋសភាវៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយពូនជ្រុំចំណងមិត្តភាពរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភាវៀតណាមជឿជាក់ថា លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova នឹងជាស្ពានសម្រាប់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាម និងប៊ុលហ្គារីនិយាយរួម និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova បានសង្កត់ធ្ងន់ថា ប៊ុលហ្គារី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ននេះ វៀតណាមមិនត្រឹមតែជាដៃគូរបស់ប៊ុលហ្គារីនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងនៅអាស៊ីជាទូទៅផងដែរ។ ប៊ុលហ្គារីមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលវៀតណាមជាសមាជិកអាស៊ាន ខណៈដែលប៊ុលហ្គាំរីជាសមាជិកនៃសហភាពអឺរ៉ុប។ វៀតណាមជាស្ពានដើម្បីជួយពង្រឹងទំនាក់ទំនងរវាងប៊ុលហ្គារី និងប្រទេសនានាក្នុងអាស៊ាន ហើយប៊ុលហ្គារីជាស្ពានដើម្បីឲ្យវៀតណាម ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ