ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននៅប៊ុលហ្គារី

(VOVWORLD) - ដោយវាយតម្លៃថា វៀតណាមជាទីផ្សារសក្តានុពលដែលសហគ្រាសមាន បំណងពង្រីកការវិនិយោគ ហើយចាត់ទុកវៀតណាមជាច្រកចូលទៅកាន់ទីផ្សារ អាស៊ីអាគ្នេយ៍នោះ លោក Dimitar Naydenov ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន SoPharma បាននិយាយថា សម្ព័ន្ធក្រុមហ៊ុនបានធ្វើការជាមួយក្រសួងសុខាភិបាល
វៀតណាម ដើម្បីស្វែងយល់ព័ត៌មានអំពីការវិនិយោគ និងការផលិតថ្នាំឱសថនៅវៀតណាម។ 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននៅប៊ុលហ្គារី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយលោក Dimitar Naydenov នាយកទទួលបន្ទុកផ្នែក M&A នៃសម្ព័ន្ធក្រុមហ៊ុន SoPharma។ (រូបថត៖ VNA)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Sofia ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន SoPharma ប្រទេស ប៊ុលហ្គារី លោក Dimitar Naydenov នាយកទទួលបន្ទុកផ្នែក M&A (ការជួញដូរ និងរួមបញ្ចូល) និងលោកស្រី Brassimira Vandeva នាយិកាប្រតិបត្តិទីស្នាក់ការប្រចាំប៊ុលហ្គារីនៃសម្ព័ន្ធ DSV ប្រទេសដាណឺម៉ាក។
ដោយវាយតម្លៃថា វៀតណាមជាទីផ្សារសក្តានុពលដែលសហគ្រាសមាន បំណងពង្រីកការវិនិយោគ ហើយចាត់ទុកវៀតណាមជាច្រកចូលទៅកាន់ទីផ្សារ អាស៊ីអាគ្នេយ៍នោះ លោក Dimitar Naydenov ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន SoPharma បាននិយាយថា សម្ព័ន្ធក្រុមហ៊ុនបានធ្វើការជាមួយក្រសួងសុខាភិបាលវៀតណាម ដើម្បីស្វែងយល់ព័ត៌មានអំពីការវិនិយោគ និងការផលិតថ្នាំឱសថនៅវៀតណាម។ គោលដៅរបស់សម្ព៏ន្ធក្រុមហ៊ុនគឺការពង្រីកទីផ្សារ ដូច្នេះមានបំណងចង់ឲ្យស្ថាប័ន សមត្ថកិច្ចវៀតណាមនឹងពិចារណា ហើយផ្តល់អាជ្ញាប័ណ្ណជាមួយនឹងនីតិវិធីដ៏ងាយ ស្រួលបន្ថែមទៀតសម្រាប់ផលិតផលឱសថជាច្រើនរបស់ SoPharma។
ចំណែកឯនាយិកាប្រតិបត្តិទីស្នាក់ការប្រចាំប៊ុលហ្គារីនៃសម្ព័ន្ធក្រុមហ៊ុន DSV របស់ដាណឺម៉ាក លោកស្រី Krassimira Vandeva បានសម្តែងជំនឿជាក់ថាថា DSV នឹងក្លាយទៅជាដៃគូសហប្រតិបត្តិការរបស់សហគ្រាសវៀតណាម។ ក្នុងនាមជាសហ គ្រាសដឹកជញ្ជូនទំនិញអន្តរជាតិ អ្នកតំណាងសម្ព័ន្ធក្រុមហ៊ុនបានមើលឃើញការទទួល ខុសត្រូវរបស់ខ្លួនក្នុងការជំរុញចរាចរទំនិញសកល។ សម្ព័ន្ធក្រុមហ៊ុនជឿជាក់ និងមាន បំណងចង់ក្លាយជាដៃគូដែលអាចទុកចិត្តបានរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ