ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោកស្រី Marta Matrai អនុប្រធានទី១នៃរដ្ឋសភាហុងគ្រី

(VOVWORLD) - ភាគីទាំងពីររក្សាការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគីនានា ជាមួយនឹងស្មារតីជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការជាមួយប្រទេសនិងសភាដទៃទៀត។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយលោកស្រី Marta Matrai អនុប្រធានទី១នៃរដ្ឋសភាហុងគ្រី - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោកស្រី Marta Matrai អនុប្រធានទី១នៃរដ្ឋសភាហុងគ្រី។ (រូបថត៖ VNA)

នារសៀលថ្ងៃទី២០ ខែមករា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោកស្រី Marta Matrai អនុប្រធានទី១នៃរដ្ឋសភាហុងគ្រី ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរកំពុងរីកចម្រើនយ៉ាងល្អប្រសើរ។ ភាគីទាំងពីររក្សាការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគីនានា ជាមួយនឹងស្មារតីជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការជាមួយប្រទេសនិងសភាដទៃទៀត។

ដើម្បីបន្តជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនាពេលខាងមុខ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរបន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ គណៈ កម្មាធិការនិងក្រុមសមាជិករដ្ឋសភាមិត្តភាពទៅវិញទៅមក សំដៅចែករំលែកបទពិសោធន៍ ព័ត៌មានពាក់ព័ន្ធដល់ប្រតិបត្តិការសភា។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ដូចជាសហភាពអន្តរសភាពិភពលោក កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប សហភាពអន្តរសភា Francophonie។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ