ប្រធានរដ្ឋសភាវៀតណាម៖សមាគ្គីកសាងរដ្ឋធានីសម្បូររុងរឿង

ប្រធានរដ្ឋសភាវៀតណាម៖សមាគ្គីកសាងរដ្ឋធានីសម្បូររុងរឿង - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung


(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវាបង្កើតរណសិរ្ស
ប្រជាជាតិឯកភាពវៀតណាម (១៨ វិច្ឆិកា ១៩៣០-១៨ វិច្ឆិកា ២០១៤) នាយប់ថ្ងៃទី
១៧ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ជើញចូល
រួមទិវាមហាសាមគ្គីភាពជាតិទាំងមូល នៅសង្កាត់ Tran Hung Dao ខ័ណ្ឌ Hoan Kiem
ទីក្រុងហាណូយ។លោក Nguyen Sinh Hung មានគោលបំណងថា ជនរួមជាតិនៅទី
ប្រជុំជននេះក៏ដូចជាទីប្រជុំផ្សេងៗនៅទូទាំងប្រទេសបន្តរក្សារឹងមាំស្មារតីសាមគ្គី
ភាព អនុវត្តល្អចលនាដែលប្រទេសជាតិកំពុងដំណើរការ ខំប្រឹងប្រែងកសាងទី
ប្រជុំជនវប្បធម៌​សម្បូររុងរឿង រួមចំណែកកសាងរដ្ឋធានីឲ្យកាន់តែស្អាតនិងអារិយ្យ
ធម៌ពី១ថ្ងៃទៅ១ថ្ងៃ។ក្នុងឱកាសនេះដែរ លោក Nguyen Sinh Hung បានប្រគល់ជូនអំ
ណោយសំរាប់គ្រួសារវប្បធម៌និងគ្រួសារក្រីក្រមួយចំនួននៅសង្កាត់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ