ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុង Can Tho
(VOVWORLD) -នាព្រឹកថ្ងៃទី៥ ធ្នូនៅទីក្រុង Can Tho បានប្រារព្ធឡើងសម័យប្រជុំលើកទី៧ នីតិកាលទី៩ អាណត្តិ ២០១៦-២០២១ នៃក្រុមប្រឹក្សាប្រជាជនទីក្រុង Can Tho។ អញ្ជើញចូលរួមនិងថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើអោយទីក្រុងប្រមូលផ្តុំកសាង
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុង Can Tho
|
នាព្រឹកថ្ងៃទី៥ ធ្នូនៅទីក្រុង Can Tho បានប្រារព្ធឡើងសម័យប្រជុំលើកទី៧ នីតិកាលទី៩ អាណត្តិ ២០១៦-២០២១ នៃក្រុមប្រឹក្សាប្រជាជនទីក្រុង Can Tho។ អញ្ជើញចូលរួមនិងថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើអោយទីក្រុងប្រមូលផ្តុំកសាង និងពង្រឹងនិងពង្រីកប្រព័ន្ធនយោបាយ យកចិត្តទុកដាក់ចំពោះការកសាងបក្ស រដ្ឋអំណាច រណៈសិរ្សមាតុភូមិ និងអង្គការនានាប្រកបដោយតម្លាភាព រឹងមាំ។ ជំរុញខ្លាំងការងារកំណែទម្រង់រដ្ឋបាល លើកកំពស់សមត្ថភាពគ្រប់គ្រង ជំរុញខ្លាំងបង្ការប្រឆាំងអំពើពុករលួយ។ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងថា៖
“ ក្នុងសម័យប្រជុំពិភាក្សា សម្រេចចិត្ត យើងខ្ញុំជឿជាក់ថា៖ បណ្ដាដំណាងនឹងយកចិត្តទុកដាក់ចំពោះក្រុមដំណោះស្រាយ ទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍ទីក្រុងតាមទិសកសាងទីក្រុងឆ្លាត ដោះស្រាយបញ្ហាការងារធ្វើ ការពារបរិស្ថាន ទប់ទល់នឹងបំរែបំរួលអាកាសធាតុ កំណើននិរន្តរភាព…លៗ។ ពង្រឹងនិងពង្រីកគ្រប់កម្លាំងដើម្បីកសាងទីក្រុង Can Tho កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដើរតួនាទីសំខាន់ ជំរុញដំណើរការអភិវឌ្ឍន៍របស់តំបន់វាលសណ្ដរទន្លេ Cuu Long ផងដែរ៕”