ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមមហោស្រពមហាសាមគ្គីជាតិនៅខេត្ត Yen Bai
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា នៅឃុំ Quang Minh ស្រុក Van Yen ខេត្ត Yen Bai បានប្រព្រឹត្តិទៅពិធីប្រកាសបទដ្ឋានជនបទថ្មី និងមហោស្រពមហាសាមគ្គីជាតិ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ ការដែល ឃុំ Quang Minh ទទួលបានបទដ្ឋានជនបទថ្មីគឺមកពីការខិតខំប្រឹងប្រែង និងការស្រុះចិត្តគំនិតរបស់ប្រជាជន កម្មាភិបាលគ្រប់រូប រួមជាមួយប្រព័ន្ធនយោបាយទាំងមូល។ លោកស្រីបានឲ្យដឹងថា៖ “ខ្ញុំសង្ឃឹមថារណសិរ្សមាតុភូមិ និងអង្គការមហាជនរបស់ឃុំ Quang Minh និយាយដោយឡែក និងរបស់ស្រុកVan Yen ខេត្ត Yen Bai និយាយរួម នឹងបន្តបំផុសកម្លាំងមហាសាមគ្គីជាតិទាំងមូល ពង្រីកស្មារតីប្រឡងប្រណាំងច្នៃប្រឌិតសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ចំពោះឃុំ Quang Minh គឺត្រូវយកចិត្តទុកដាក់ លើការពង្រឹងនិងអភិវឌ្ឍន៍ឃុំជនបទថ្មីសម្រាប់ដំណាក់កាលបន្ត ហើយខិតខំប្រឹងប្រែង ដើម្បីទទួលបានបទដ្ឋានជនបទថ្មីគំរូ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំឃុំ គប្បីលើកទឹកចិត្តប្រជាជនក្នុងការអនុវត្តច្បាប់ថ្នាក់មូលដ្ឋាន ដើម្បីកសាងគ្រួសារវប្បធម៌ ភូមិវប្បធម៌ផងដែរ”៕