ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅជួបធ្វើការជាមួយស្ថាប័នយុត្តិធម៌មួយចំនួន
(VOV)_នាព្រឹកថ្ងៃទី ៦ កុម្ភះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអញ្ជើញទៅសាកសួរសុខទុក្ខ និង ជួបធ្វើការ ជាមួយ កម្មាភិបាល មន្ត្រី រដ្ឋការ និងបុគ្គលិកនៃខុទ្ធកាល័យរដ្ឋសភា តុលាកាកំពូលប្រជាជនអ័យ្យការកំពូលប្រជាជន
ក្រសួងយុត្តិធម៌ និង ធនាការវិនិយោគ អភិវឌ្ឍន៍វៀតណាម។
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអញ្ជើញទៅសាកសួរសុខទុក្ខ និង ជួបធ្វើការ ជាមួយ កម្មាភិបាល មន្ត្រីរដ្ឋការ និងបុគ្គលិកនៃខុទ្ធកាល័យរដ្ឋសភា(VOV) |
អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ជួរកម្មាភិបាល ចៅក្រមតុលាកា
កំពូលប្រជាជនប្រធានរដ្ឋសភា Nguyen Sinh Hung បាន អះអាង នូវតួនាទីស្នូលក្នុង កិច្ចការយុត្តិធម៏របស់តុលាការប្រជាជន។ ប្រធានរដ្ឋ សភាបានស្នើផ្នែកតុលាកា ប្រជាជនត្រូវរៀបចំការផ្សព្វផ្សាយអនុវត្តនិងអនុវត្តល្អរដ្ឋធម្មនុញ្ញថ្មី បន្តលាតត្រដាង
អនុវត្តយ៉ាងម៉ត់ចត់សេចក្ដី សម្រេចចិត្តនានារបស់បក្សកុម្មុយនីស្តវៀតណាម រដ្ឋសភា ស្ដីពីការងារយុត្តិធម៏…។ល។
កត់សម្គាល់ និងវាតតំលៃខ្ពស់ចំពោះលទ្ធផលនៃការងារបង្ការ ប្រយុទ្ធប្រឆាំង
បទល្មើស ធានាសន្តិសុខ សណ្ដាប់ធ្នាប់របស់ផ្នែកអ័យ្យការប្រជាជនក្នុងឆ្នាំ ២០១៣
លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០១៤នេះ ផ្នែកអ័យ្យការ ប្រជាជនត្រូវសកម្ម ធានាបំពេញល្អភារកិច្ច ដែលបានប្រគល់ជូន ស្រាវជ្រាវនិងចូលរួម ការកសាង ធ្វើវិសោធនកម្ម និងបំពេញបន្ថែមឯកសារច្បាប់នានាអោយ សមស្របទៅ
នឹងរដ្ឋធម្មនុញ្ញថ្មី៕