ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួប អគ្គ​កុងស៊ុល​កិត្តិយសវៀតណាមប្រចាំតំបន់ Busan-Gyeongnam ប្រទេសកូរ៉េខាងត្បូង

(VOVWORLD) -នារសៀលថ្ងៃទី ៤ ខែធ្នូ នៅ ទីក្រុង Busan ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួប អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅតំបន់ Busan-Gyeongnam ប្រទេសកូរ៉េខាងត្បូង លោក Park Soo Kwan។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួប អគ្គ​កុងស៊ុល​កិត្តិយសវៀតណាមប្រចាំតំបន់ Busan-Gyeongnam ប្រទេសកូរ៉េខាងត្បូង - ảnh 1 ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងគឺមានការរួមចំណែកយ៉ាងសំខាន់របស់ លោក Park Soo Kwan អគ្គកុងស៊ុលកិត្តយសរបស់វៀតណាមប្រចាំនៅតំបន់ Busan – Gyeongnam ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ អប់រំរបស់ប្រទេសកូរ៉េខាងត្បូង។ លោកស្រីប្រធានរដ្ឋសភាមានគោលបំណងថា រួមជាមួយសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំនោះ លោក Park Soo Kwan នឹងបន្តជំរុញការជួបប្រាស្រ័យរវាងប្រជាជននៅទីក្រុង Busan-Gyeongnam ដែលជាទីកន្លែងមានពលករវៀតណាមជាច្រើនកុះករមកបំពេញការងារ។ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យ ទីក្រុង Busan-Gyeongnam ជួយឧបត្ថម្ភ និងការពារសិទ្ធិសម្របច្បាប់របស់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅ បំពេញការងារ និងសិក្សារៀនសូត្រនៅតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ