ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅប្រទេសឡាវ
(VOVWORLD) - នាយប់ថ្ងៃទី ២៩ ខែកញ្ញា ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ វិលត្រឡប់មកទីក្រុងហាណូយវិញ ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅប្រទេសឡាវ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែកញ្ញា។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith |
មុនពេលវិលត្រឡប់មកមាតុប្រទេសវិញ នារសៀលថ្ងៃទី ២៩ ខែកញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀត ណាមប្រចាំនៅឡាវផងដែរ។
ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Bunnhang Vorachith, ជួបសវនការជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongluon Sisoulith ក៏ដូចជាធ្វើទស្សនកិច្ចការងារនៅខេត្តវៀងច័ន្ទ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានធ្វើជាសហប្រធាននៃសិក្ខាសាលា ស្តីពី “គោលនយោបាយច្បាប់ស្តីពីការអប់រំវិជ្ជាជីវៈនិងការបង្កើតការងារ” និង “ការសម្របសម្រួលក្នុងការដោះស្រាយបណ្តឹងតវ៉ារវាងស្ថាប័នរដ្ឋសភានិងស្ថាប័នរដ្ឋាភិបាលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ”។ ក្នុងឱកាសនេះ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារ រដ្ឋសភាឡាវដែលកំពុងសាងសង់នៅទីក្រុងវៀងចន្ទន៍ ក៏ដូចជាជួបសំណេះសំណាលជាមួយ កម្មាភិបាលនិងកម្មករនៃកងពលលេខ ១១ ក្រសួងការពារប្រទេសវៀតណាមផងដែរ៕