ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចិន នារសៀលថ្ងៃទី១២ ខែកក្កដ នៅមហាសាលប្រជាជនចិន នៃទីក្រុងប៉េកាំង ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលខាបក្ស ប្រធានរដ្ឋចិន លោក Xi Jiping។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន - ảnh 1

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិនបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរដោយបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកសំខាន់ក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសភាតំណាងទូទាំងប្រទេស ចិនជាមួយរដ្ឋសភាវៀតណាម នឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងដំណើរការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីសុក្រិដ្ឋនូវគោលនយោបាយច្បាប់ សំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងដំណាក់កាលថ្មី។ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping មានបំណងចង់ឲ្យប្រទេសទាំងពីរ រួមសហការគ្នា ដើម្បីអនុវត្តន៍ល្អ នូវផែនការអនុវត្តន៍អនុស្សារណៈនៃការយោគយល់ ស្តីពីការតភ្ជាប់ក្នុងក្រប ខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” ជាមួយនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។

អញ្ជើញជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ក្នុងសភាពការណ៍អន្តរជាតិនិងតំបន់មានបម្រែបម្រួលយ៉ាងឆាប់រហ័សមិងស្មុគស្មាញនោះ ប្រទេសទាំងពីរ តែងតែមានតម្រូវការរក្សាបរិយាកាសសន្តិ ភាពនិងស្ថិរភាព ដើម្បីអនុវត្តន៍កិច្ចការផ្លាស់ប្តូរថ្មី កសាងនីតិរដ្ឋ សង្គមនិយម ដោយប្រជាជននិងដើម្បីប្រជាជន ជាពិសេស ដើម្បីផលប្រយោជន៍ដ៏ធំធេងរបស់ប្រទេសទាំងពីរផងដែរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន - ảnh 2ទិដ្ឋភាពនៃជំនួប  

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថា បច្ចុប្បន្ននេះ ចិនកំពុងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាត់និងផ្លូវ” ជាមួយប្រទេសចំនួន ៣០ លើទូទាំងពិភពលោក ហើយចិនមានបំណងនិងត្រៀមជាស្រេច សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម ដើម្បីតភ្ជាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងសម្តែងក្តិសង្ឃិមថា នាពេលខាងមុខ នឹងមានគម្រោងការគំរូមួយចំនួនក្នុងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចរវវាងប្រទេសទាំងពីរផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា នឹងរួមសហការដើម្បីភាគីទាំងពីរ បង្កើន ឮការជួបប្រាស្រ័យប្រជាជន ជាពិសេស គឺជំនាន់យុវជន ដើម្បីបន្តពង្រីកនូវប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការដែលទទួលបាន សំដៅកសាងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែស្រស់បំព្រងជានិច្ច។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា វៀតណាមមានបំណង រួមជាមួយចិន ត្រួតពិនិត្យល្អរាល់ការខ្វែងគំនិត ដោះស្រាយសមស្របចំពោះបញ្ហាសមុទ្រខាងកើត ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពោលគឺ ភាគីទាំងពីរត្រូវគោរពកិច្ចព្រមព្រៀង ស្តីពីគោលការណ៍មូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាលើសមុទ្រដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន ដោយដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី  គោរពគ្នាទៅវិញទៅមកនិងសមស្របជាមួយច្បាប់អន្តរជាតិនិងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ