ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអគ្គនាយក UNESCO
(VOVWORLD) -នាព្រឹកថ្ងៃទី២៥សីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Irina Bokova អគ្គ នាយកអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO)។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួប ជាមួយអគ្គនាយក UNESCOលោកស្រី Irina Bokova
|
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមចំ ណែករបស់លោកស្រី Irina Bokova ក្នុងតួនាទីជាអ្នកប្រមុខ UNESCO ដែលនាំអង្គ ការនេះឆ្លងផុតរាល់ការលំបាក ដោយបានអនុវត្តនូវវិធានការផ្លាស់ប្តូរថ្មីជាច្រើន រួម ចំណែកលើកកំពស់ ប្រសិទ្ធភាពនៃសកម្មភាពនិងពង្រីកឥទ្ធិពលរបស់អង្គការនេះ លើវិសាលភាពសកលលោកទាំងមូល។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន គូសបញ្ជាក់ថា ដោយពាក្យស្លោកថា ជាមិត្ត ដៃគូគួរឲ្យទុកចិត្ត និងជា សមាជិកមួយមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ វៀតណាមនឹងបន្តចូល ចូលយ៉ាងសកម្មនិងមានបំណង រួមវិភាគទានឲ្យបានច្រើន ថែមទៀតក្នុងអង្គការ UNESCO។
រីឯខ្លួនវិញ លោកស្រី Irina Bokova បានវាយតម្លៃខ្ពស់ចំពោះការចែក រំលែក របស់ប្រធានរដ្ឋសភាវៀតណាមអំពីលទ្ធផលដែលវៀតណាមទទួលបានក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការពង្រីកនូវតម្លៃនៃសំណងវប្បធម៌ដែលបាន UNESCO ទទួលស្គាល់៕