ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជា ផ្លូវការនៅហ្វីលីពីន

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ប្រធានរដ្ឋសភា
វៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់ទីក្រុងម៉ានីល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន តបតាមការ អញ្ជើញរបស់ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហ្វីលីពីនលោក Juan Miguel Zubiri។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជា ផ្លូវការនៅហ្វីលីពីន - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មកដល់រដ្ឋធានីម៉ានីល ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីន។ (រូបថត៖ VOV)
បន្ទាប់ពីមកដល់អាកាសយានដ្ឋាន ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានជួបពិភាក្សាការងារជាមួយប្រធាន សភាជាន់ទាបហ្វីលីពីន។ នៅទីនេះ សភាជាន់ទាបហ្វីលីពីននឹងប្រកាសសេចក្តី សម្រេចចិត្តរបស់សភាជាន់ទាបដែលទើបតែបានចុះហត្ថលេខាស្តីពីការជំរុញទំនាក់ ទំនងរវាងហ្វីលីពីននិងវៀតណាម ក្នុងនោះមានសេចក្ដីសម្រេចចិត្តបង្កើតក្រុម សមាជិកសភាមិត្តភាពហ្វីលីពីន-វៀតណាមផងដែរ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងមានជំនួបជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ហ្វីលីពីន; ចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច; ជួបជាមួយ តំណាងសហគ្រាស; បំពេញទស្សនកិច្ចនៅស្ថានទូត ហើយជួបសំណេះសំណាល ជាមួយតំណាងសហគមន៍ជនវៀតណាមនៅហ្វីលីពីន។
ដំណើរទស្សនកិច្ចនៅហ្វីលីពីនរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមនឹងរួមចំណែកជំរុញនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន ហើយពង្រឹងទំនាក់ ទំនងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរទាំងក្នុងកម្រិតទ្វេភាគី និងពហុ ភាគី ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់ និងអន្តរជាតិកំពុងមានការវិវឌ្ឍន៍ស្មុគស្មាញ ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ