ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សា​ការងារជា​មួយ​ប្រធានាធិបតីម៉ុងហ្គោលី

(VOVWORLD) - នារសៀលថ្ងៃតី២ វិច្ឆិកា នៅវិមានរដ្ឋសភា អញ្ជើញទទួលជួបជាមួយប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលគោរព គាំទ្រ ហើយមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយម៉ុងហ្គោលីឡើងកម្ពស់ថ្មីមួយ។ 
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សា​ការងារជា​មួយ​ប្រធានាធិបតីម៉ុងហ្គោលី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ុងហ្គោលី ឭ(រូបថត៖ Quochoi.vn)

នាពេលខាងមុខ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឱ្យប្រធានាធិបតីម៉ុងហ្គោលីយកចិត្តទុកដាក់ និង បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរលើគ្រប់កាណាល់ ហើយស្នើឲ្យសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិដើម្បីរៀបចំ សកម្មភាពរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥៤-២០២៤)។ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ប្រធានរដ្ឋសភាមានគោលបំណងថា លោកប្រធានាធិបតីនឹងគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នរដ្ឋសភា និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ។

ប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh បានឯកភាពចំពោះសំណើរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រសិទ្ធភាព និងទូលំទូលាយលើគ្រប់វិស័យនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ