ប្រធាន​រដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដឹកនាំ​សម័យ​ពិភាក្សា​ស្ដីពី​ការសុក្រិតយន្តការការពាររដ្ឋធម្មនុញ្ញ

(VOVWORLD) - នៅក្នុងសម័យប្រជុំនេះ គណៈដឹកនាំនៃអង្គការបក្សប្លុករដ្ឋសភាបានផ្ដោតសំខាន់លើការផ្ដល់មតិអំពីការសុក្រិតប្រធានបទលេខ ១២ ស្ដីពី“ការសុក្រិតយន្តការការពាររដ្ឋធម្មនុញ្ញ ដោយឆ្លើយតបនឹងតម្រូវការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម”។ តាមផែនការ ប្រធានបទលេខ ១២ ត្រូវសម្រេចរួមរាល់ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។
ប្រធាន​រដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដឹកនាំ​សម័យ​ពិភាក្សា​ស្ដីពី​ការសុក្រិតយន្តការការពាររដ្ឋធម្មនុញ្ញ - ảnh 1រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue 

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការដឹកនាំ នៃអង្គការបក្សប្លុករដ្ឋសភា ដើម្បីអនុវត្តន៍ ប្រធានបទចំនួន ៤ ដែលបានកំណត់ ចំណុះគម្រោង  “យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥”។

នៅក្នុងសម័យប្រជុំនេះ គណៈដឹកនាំនៃអង្គការបក្សប្លុករដ្ឋសភាបានផ្ដោតសំខាន់លើការផ្ដល់មតិអំពីការសុក្រិតប្រធានបទលេខ ១២ ស្ដីពី“ការសុក្រិតយន្តការការពាររដ្ឋធម្មនុញ្ញ ដោយឆ្លើយតបនឹងតម្រូវការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម”។ តាមផែនការ ប្រធានបទលេខ ១២ ត្រូវសម្រេចរួមរាល់ត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

ប្រធាន​រដ្ឋសភាវៀតណាម លោក Vuong Dinh Hue ដឹកនាំ​សម័យ​ពិភាក្សា​ស្ដីពី​ការសុក្រិតយន្តការការពាររដ្ឋធម្មនុញ្ញ - ảnh 2សម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការដឹកនាំ នៃអង្គការបក្សប្លុករដ្ឋសភា

អញ្ជើញផ្ដល់មិតអំពីការលើកសំណើរក្នុងដំណាក់កាលចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ ប្រធានរដ្ឋសភាបានឯកភាពចំពោះផែនការនានា របស់អនុគណៈកម្មការ ដោយបានបង្កើនសកម្មភាពថែមទៀត សំដៅបំពេញមុខងារការពាររដ្ឋធម្មនុញ្ញ របស់ក្រុមប្រឹក្សាជាតិ គណៈកម្មការនានារបស់រដ្ឋសភា តុលាការប្រជាជន អយ្យការប្រជាជន រដ្ឋាភិបាល រណសិរ្សមាតុភូមិ អង្គការនយោបាយ សង្គម ប្រជាជន ក្នុងនោះ ពង្រឹងតួនាទីរបស់រដ្ឋសភា ក្នុងកិច្ចការពាររដ្ឋធម្មនុញ្ញ ដោយមានតួនាទីជាស្ថាប័ននីតិប្បញ្ញត្តិ ដែលជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជនរបស់ប្រទេសជាតិទាំងមូល ហើយជាស្ថានប័នអំណាចខ្ពស់បំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ