ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសំដៅជំរុញទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌបក្ស សភា រដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន និងទំនាក់ទំនងរវាងខេត្ត ក្រុងនានារបស់វៀតណាមជាមួយរដ្ឋនានារបស់ឥណ្ឌា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបអភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា (រូបថត៖ quochoi.vn) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌានោះ នាយប់ថ្ងៃទី ១៧ ធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Pinarayi Vijayan អភិបាលរដ្ឋ Kerala ប្រទេសឥណ្ឌា។
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសំដៅជំរុញទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌបក្ស សភា រដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន និងទំនាក់ទំនងរវាងខេត្ត ក្រុងនានារបស់វៀតណាមជាមួយរដ្ឋនានារបស់ឥណ្ឌា។ ប្រជានរដ្ឋសភាបានសង្តត់ធ្ងន់ថាវៀតណាមជានិច្ចកាលស្វាគមន៍សម្ព័ន្ធក្រុមហ៊ុន សហគ្រាសឥណ្ឌានិយាយរួម និងរដ្ឋ Kerala និយាយដោយឡែកជំរុញការវិនិយោគចូលមកវៀតណាមលើវិស័យដែលឥណ្ឌាមានប្រៀបខ្លាំង។
ជាការឆ្លើយតប អភិបាលរដ្ឋ Kerala បានចែករំលែកថា ដោយមានប្រៀបខ្លាំងអំពីបណ្ដោយឆ្នេរសមុទ្រយ៉ាងវែង ហើយមានបឹងបួរជាច្រើននោះ រដ្ឋ Kerala មានលក្ខណៈដូចគ្នាជាច្រើនជាមួយខេត្ត ក្រុងនានារបស់វៀតណាម។ ដូច្នេះហើយ ភាគីទាំងពីរអាចសហប្រតិបត្តិការលើវិស័យកសិកម្ម ដាំដំណាំម្រេច កាហ្វេ កៅស៊ូ។ ទន្ទឹមនឹងនេះ រដ្ឋ Kerala ក៏អាចជួយឧបត្ថម្ភដល់មូលដ្ឋានវៀតណាមលើវិស័យបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាការបណ្តុះបណ្តាលភាសាអង់គ្លេសផងដែរ៕