ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមទិវាបុណ្យ មហាសាមគ្គីជាតិទាំងមូលនៅទីក្រុង Da Nang

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ វិច្ឆិកា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅឯទីប្រជុំជនលេខ ១០ សង្កាត់ Hoa Hiep Bac ស្រុក Lien Chieu ទីក្រុង Da Nang។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមទិវាបុណ្យ មហាសាមគ្គីជាតិទាំងមូលនៅទីក្រុង Da Nang - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយដល់ប្រជាពលរដ្ឋនៅទីប្រជុំជនលេខ១០ ស្រុក Lien Chieu ទីក្រុង Da Nang។ 
ថ្លែងមតិក្នុងទិវាបុណ្យនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា មហាសាមគ្គីជាតិទាំងមូលគឺជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិ។ លោកប្រធាន រដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះប្រជាជននៅទីប្រជុំជនលេខ១០ ក៏ដូចជា ប្រជាជនសង្កាត់ Hoa Hiep Bac ដែលបានគាំទ្រ និងរួមដំណើរជានិច្ចជាមួយទីក្រុងក្នុងការអនុវត្តគោលជំហររបស់បក្ស និងរដ្ឋ ស្ដីពីការអនុវត្តគម្រោងកំពង់ផែ Lien Chieu; មានបំណងចង់ឲ្យប្រជាជនគ្រប់គ្នានឹងបន្តគាំទ្រ និងរួមដំណើរជាមួយទីក្រុង ដើម្បីជំនះលើការលំបាកដែលកើតឡើង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ការអនុវត្តគម្រោង ដើម្បីធានាបាននូវវឌ្ឍនភាពដែលបានកំណត់។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “តើប្រពៃណីនេះមាននិរន្តរភាពដែរឬអត់ ហើយអាចរក្សាបានយូរអង្វែងដែរឬអត់ គឺអាស្រ័យលើមូលដ្ឋាន។ ដើម្បីពង្រីកប្រពៃណីមហាសាមគ្គីជាតិទាំងមូល យើងត្រូវតែ ពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង ដូចដែលមានចែង ក្នុងសេចក្ដីសម្រេចចិត្តរបស់បក្ស ហើយត្រូវបានកំណត់ដោយច្បាប់ស្តីពីការអនុវត្ត ប្រជាធិបតេយ្យនៅមូលដ្ឋាន”។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងក្រុម ការងារបានចលនាសម្ព័ន្ធក្រុមហ៊ុនប្រេងសាំងវៀតណាមជួយឧបត្ថម្ភទីក្រុង Da Nang នូវទឹកប្រាក់ចំនួន ៥ពាន់លានដុង (ជិត ២០៦.០០០ ដុល្លារអាមេរិក) ឧបត្ថម្ភដល់ “មូលនិធិសម្រាប់ជនក្រីក្រ” ដើម្បីកសាងផ្ទះមហាសាមគ្គីចំនួន ១០០ ខ្នង់នៅទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ